ព័ត៌មានជាតិ
រថយន្តដឹកកុងតឺន័រ បត់ត្រឡប់ក្រោយរអិលធ្លាក់ទូកុងតឺន័រ សង្កត់មកលើកាប៊ីនរថយន្តធ្វើឲ្យតៃកុងគាបស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
BY Khmernote Media
September 2, 2019
ក្រុងព្រះសីហនុ៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថានៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៏មួយ ដោយខ្លួនឯង គឺរថយន្តដឹកកុងតឺន័រមួយគ្រឿងពេលបត់ត្រឡប់ក្រោយ ចៃដន្យរអិលធ្លាក់ទូកុងតឺន័រ សង្កត់មកលើកាប៊ីនរថយន្ត ធ្វើអោយបុរសអ្នកបើកបរម្នាក់ គាបស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នេះកើតឡើងនៅ តាមផ្លូវលំ ចូលទៅក្បាលឆាយ ចំពីមុខក្លោងទ្វារ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ ភ្លាមៗគេនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយ ហើយករណីនេះសមត្ថកិច្ចកំពុងពិនិត្យដោះស្រាយតាមនិតិវិធី៕



ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង