វិធានការក្តៅ មិនថារថយន្តពលរដ្ឋ ឬរថយន្តអង្គភាពស្លាកលេខ ខ.ម ន.ប បើហ៊ានចតកន្លែងដែលមានស្លាកសញ្ញាហាម ត្រូវស្ទូចយកមករក្សាទុកនៅស្នងការដោយគ្មានការយោគយល់
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងទាក់ទងនឹងការចតឬឈប់រថយន្តដោយល្មេីសនឹងស្លាកសញ្ញាហាមឃាត់ ។ ដោយស្នងការរាជធានីបានបញ្ជាក់ថាប្រជាពលរដ្ឋ ដែលជាអ្នកប្រេីប្រាស់យានយន្តគ្រប់ប្រភេទមេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដេីម ត្រូវធ្វេីជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡេីយ។
ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា និងការណែនាំ ឲ្យកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ ធ្វេីការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មេីសនឹងស្លាកសញ្ញា យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានការយោគយល់ឡេីយទោះជាឡានទំនេីប ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ អោយតែខុសគឺស្ទូចតែម្តង៕






ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ