បុរសម្នាក់ចាប់រំលោភប្អូនថ្លៃបានសម្រេចរាប់ភ្លេច លុះប្រពន្ធតាមទាន់ដោះសារថា មានព្រលឹងខ្មោចមកសណ្ឋិត ហើយបញ្ជាឲ្យលោកធ្វើបែបនេះ
ឥណ្ឌូនេស៊ី៖ បុរសម្នាក់បានចាប់រំលោភប្អូនថ្លៃស្រ្តីរបស់ខ្លួនបានសម្រេចរហូតដល់ទៅ ៧ ដង លុះពេលប្រពន្ធតាមទាន់ គាត់បានដោះសារថា មានខ្មោចមកសណ្ឋិតនៅក្នុងខ្លួនរបស់គាត់ទើបជំរុញឲ្យគាត់ធ្វើរឿងឆ្កួតលីលានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងគ្រួសារមួយដែលរស់នៅជុំគ្នាបីនាក់គឺប្តីប្រពន្ធ និងប្អូនស្រីម្នាក់នៅក្នុងក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី។
បុរសដែលបានចាប់រំលោភប្អូនថ្លៃខ្លួនឯងនោះមានឈ្មោះថា Faisal អាយុ ២៦ ឆ្នាំ ហើយប្រពន្ធរបស់គាត់ក៏មានអាយុ ២៦ ឆ្នាំដូចគ្នាដែរ និងបានរៀបការជាមួយគ្នាទើបតែបានមួយឆ្នាំប៉ុណ្ណោះ។ ក្រោយរៀបការរួចស្ត្រីជាប្រពន្ធបាននាំប្អូនស្រីរបស់គាត់ដែលទើបតែមានអាយុ ១៤ ម្នាក់មករស់នៅជាមួយគ្នាដែរ។ ការរស់នៅជុំគ្នាបីនាក់ហាក់មានភាពសប្បាយរីករាយនិងចុះសម្រុងគ្នាខ្លាំងណាស់ពេលចាប់ផ្ដើមដំបូង តែក្រោយមកលោក Faisal ចេះតែលួចមើលប្អូនថ្លៃខ្លួនងូតទឹក និងផ្លាស់សំលៀកបំពាក់ជារឿយៗ ហើយដោយទ្រាំមិនបានក្នុងថ្ងៃមួយគាត់ក៏ចាប់ប្អូនថ្លៃស្រីនោះរំលោភរហូតបានសម្រេចតែម្តង។
ក្រោយមកទៀតពេលដែលប្រពន្ធមិននៅផ្ទះ លោក Faisal ក៏បានទៅរំលោភប្អូនថ្លៃខ្លួនជាបន្តបន្ទាប់ទៀតចំនួន ៧ ដង ខណៈស្រ្តីជាប្អូនថ្ងៃមិនស្រែកឆោឡោ ឬប្រាប់អ្នកណាឡើយ ព្រោះនាងខ្លាចបងស្រីរបស់នាងត្រូវឈ្លោះគ្នាជាមួយស្វាមីរហូតបែកបាក់គ្រួសារ។ ក្នុងថ្ងៃកើតហេតុស្រ្តីជាប្រពន្ធបានត្របល់ទៅផ្ទះវិញមុនម៉ោងបន្តិច ហើយពេលគាត់ទៅដល់ផ្ទះគាត់បានប្រទះឃើញប្តី និងប្អូនស្រីនៅងូតទឹកជាមួយគ្នាដោយគ្មានស្លៀកពាក់អ្វីទាំងអស់ ទើបគាត់សម្រេចប្តឹងប៉ូលិសនិងបានបែកធ្លាយរឿងដូចខាងលើនេះតែម្តង។
ភ្លាមៗក្រោយប្រពន្ធតាមទាន់ លោក Faisal បានសូមឲ្យប្រពន្ធលើកលែងទោសនិងបានប្រាប់ថា រាល់ពេលដែលគាត់ចាប់រំលោភប្អូនថ្លៃគឺមានព្រលឹងខ្មោចមកសណ្ឋិត និងបញ្ជាលើខ្លួនគាត់ ទើបគាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន។ យ៉ាងណាក្តី ស្រ្តីជាប្រពន្ធមិនជឿឡើយនឹងសម្រេចដោះស្រាយករណីនេះទៅតាមផ្លូវច្បាប់ ដែលតាមផ្លូវច្បាប់គឺលោក Faisal ត្រូវជាប់គុករហូតដល់ ១៥ ឆ្នាំ៕

អត្ថបទ៖ ភក្តី