ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃហាម​ប្រាមមិនឱ្យមានក្រុមក្មេងទំនើងតាមសាលា និងមិនឱ្យសិស្សស្រីស្លៀកសំពត់ខ្លីខើចៗទៀតហើយ

    BY autoadmin September 3, 2019
    ថៃហាម​ប្រាមមិនឱ្យមានក្រុមក្មេងទំនើងតាមសាលា និងមិនឱ្យសិស្សស្រីស្លៀកសំពត់ខ្លីខើចៗទៀតហើយ

    រដ្ឋមន្រ្តីក្រសួងអប់រំថ្មីរបស់ប្រទេសថៃលោក Nataphol Teepsuwan កំពុងព្យាយាមដោះស្រាយ ទៅនឹងអាកប្បកិរិយារបស់សិស្សវ័យជំទង់នៅតាមសាលារៀន។ គាត់មានបំណងដោះស្រាយបញ្ហាដែលសិស្សស្រីៗស្លៀកសំពត់ខ្លី និងសិស្សប្រុសតែងតែចូលរួមជាមួយក្រុមក្មេងទំនើង។ លោករដ្ឋមន្រ្តីហាក់ដូចជាជឿជាក់ថា បញ្ហានៃការបង្ហាញស្លៀកពាក់មិនសមរម្យរបស់សិស្សស្រី និងការប្រយុទ្ធគ្នារវាងសិស្សប្រុស គឺមានទំនាក់ទំនងគ្នា។ ហើយគាត់ចង់ឱ្យសិស្សស្រីស្លៀកសំពត់វែង និងអាវវែងវិញ។

    សម្រាប់ក្មេងប្រុសជំទង់គាត់កំពុងតែសន្យាថា នឹងដាក់ទោសឱ្យធ្ងន់ធ្ងរប្រសិនបើពួកគេ ត្រូវបានគេរកឃើញថា មានការពាក់ព័ន្ធ ឬរៀបចំការប្រយុទ្ធគ្នារវាងក្រុមក្មេងទំនើង។ បទបញ្ញត្តិសាលាចាស់កំពុងត្រូវបានជំនួសដោយការណែនាំថ្មីរបស់រដ្ឋមន្រ្តីថ្មីនេះ ហើយត្រូវបានប្រកាសនៅក្នុងសារាចររបស់រដ្ឋាភិបាលទៀតផង។ ក្រសួងក៏បានពន្យល់ផងដែរថា វាល្មមដល់ពេលដែលបទបញ្ញត្តិត្រូវដើរឱ្យទាន់សម័យហើយ៕

    អត្ថបទ៖ លីដា

    Share This Post: