ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សកម្មភាពត្រួតពិនិត្យជាតិអាកុល​ និងសារធាតុញៀន ព្រមទាំងពង្រឹង​ច្បាប់​ចរាចរណ៍ នៅខណ្ឌមានជ័យ

    BY Khmernote Media September 3, 2019
    សកម្មភាពត្រួតពិនិត្យជាតិអាកុល​ និងសារធាតុញៀន ព្រមទាំងពង្រឹង​ច្បាប់​ចរាចរណ៍ នៅខណ្ឌមានជ័យ

    កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បាន​បន្តអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនៅពេលយប់ព្រលប់។ ការត្រួតពិនិត្យតម្រូវឲ្យអ្នកបេីកបរនិងអ្នករួមដំណេីរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ហេីយម៉ូតូត្រូវតែពាក់ស្លាកលេខ ចំណែកឯឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

    ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ​ ប្រេីកម្លាំងសរុប៦៥នាក់ ក្នុងនោះមានការចូលរួមដូចជា​ ​មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ និងអធិការរង៣រូប​ មានលោកវរសេនីយ៍ទោ នូ ទូច លោកវរសេនីយ៍ត្រី​​ ជឹម​ សុភ័ក្រ​ និងលោកវរសេនីយ៍ទោ​ នូ​ ទីន​​ និង​កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក​ ទឹម​ ស៊ី​ ជំនួយការ​អាវុធហត្ថ​ខណ្ឌមានជ័យ​ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ+សង្កាត់ ៣៧នាក់ ដឹកនាំដោយលោក ឡេង​ ចន្ទសុភ័ត្រា​ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ​ បានចុះដាក់គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​ ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាតិអាកុល​ និងសារធាតុញៀន នៅត្រង់ចំណុចមុខ​ឃ្លាំងដែកក្រុមហ៊ុន ​វេងហួត លេីកំណាត់ផ្លូវ២៧១​ ភូមិ៧ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ៕

    ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay