ទង្វើមួយចំនួនដែលនឹងធ្វើឲ្យចំណងស្នេហ៍ឆាប់មានការរង្គោះរង្គើរ
មនុស្សគ្រប់រូបតែងតែប្រាថ្នាមានជីវិតគូមួយដែលមានសុភង្គល និងចង់បានដៃគូដែលចេះយល់ចិត្ត។ តែយ៉ាងណាជីវិតគូតែងតែជួបប្រទះនូវរឿងឈឺចាប់ជាច្រើន ជាពិសេសនៅពេលដែលនារីដាក់ចិត្តស្រលាញ់គេខ្លាំង និងស្រលាញ់ដល់ថ្នាក់គេដឹងចិត្តដែលធ្វើបែបនេះអាចឲ្យដៃគូរបស់យើងបានចិត្ត និងធ្វើបាបចិត្តយើងកាន់តែខ្លាំងព្រោះគេដឹងថាទោះយ៉ាងណាក៏យើងចិត្តមិនដាច់ពីគេដែរ។ ដូចនេះនារីៗគួរតែបញ្ឈប់នូវទង្វើបែបនេះ បើសិនជាចង់បានជីវិតគូដ៏មានសុភមង្គល៖
១. ស្រលាញ់គេខ្លាំងជាងខ្លួនឯង៖ ការដែលយើងដាក់ចិត្តស្រលាញ់នរណាម្នាក់ដល់ថ្នាក់ ងប់ងល់ ហើយមិនបានចែកចិត្តស្រលាញ់ទុកខ្លួនឯងខ្លះនោះ វាជារឿងមួយដ៏ពិបាកព្រោះ ថានៅពេលដែលមានរឿងបែកបាក់គ្នានោះយើងខ្លួនឯងជាអ្នកឈឺចាប់ខ្លាំង។
២. ស្រលាញ់ឲ្យគេដឹងចិត្ត៖ មនុស្សស្រីចូលចិត្តបង្ហាញពីចិត្តស្រលាញ់របស់ខ្លួនទៅកាន់គេ តែមិនដឹងទេថានៅពេលដែលយើងបង្ហាញពីទឹកចិត្តយើងបែបនេះធ្វើឲ្យដៃគូបានចិត្ត និងមិនមានការខ្លាចចិត្តយើងដែលជាសង្សារនោះទេ ព្រោះគេដឹងថាទោះយ៉ាង ណាក៏យើងមិនចោលគេដែរ។

៣. តែងតែទទួលយកកំហុសគ្រប់យ៉ាង៖ ដើម្បីមិនឲ្យមានរឿងទាស់ចិត្តគ្នា ទោះបីជាខ្លួនឯងមិនខុសក៏សុខចិត្តទទួលកំហុសដែរក៏ព្រោះមិនចង់ឲ្យមានរឿងតទៅទៀត តែការបើបែបនេះគេមិនមែនរឹតតែស្រលាញ់យើងនោះទេ តែគេកាន់តែបានចិត្តនឹងមិនដឹងកំហុសរបស់ខ្លួនឡើយ។

៤. គ្រាន់តែលឺពាក្យសុំទោសពីគេក៏បាត់ខឹង៖ នារីៗជាប្រភេទមនុស្សដែលមានចិត្តទន់ឲ្យតែលឺពាក្យសុំទោសចេញពីមាត់គេបន្ដិចរឿងអ្វីក៏លើកលែងទោសឲ្យដែរទោះបីជាគេធ្លាប់ក្បត់យ៉ាងណាក្ដី។

៥.សុខចិត្តទ្រាំមានទុក្ខតែម្នាក់ឯង៖ ពេលមានរឿងសង្សារមិនរវល់ មិនយកចិត្តទុក ដាក់ ពេលយើងអន់ចិត្តក៏គេមិនលួង។ តែយើងនៅតែស្រលាញ់គេនឹងនៅតែអន់ អោនឲ្យគេ ការធ្វើបែបមិនមែនគេដឹងពីចិត្តយើងនោះទេតែកាន់តែធ្វើឲ្យស្នេហានេះឃ្លាតឆ្ងាយពីគ្នាទាំងមិនដឹងខ្លួន។

៦. ផ្ញើសារ និងទាក់ទងទៅគេមុន៖ នៅពេលដែលគេមិនខ្វល់ពីយើងតែយើងនៅតែផ្ញើសារប្រាប់គេថានៅទីណា ,ថ្ងៃនេះទៅណាខ្លះ។ គួរតែបញ្ឈប់ទង្វើបែបនេះព្រោះបើ សិនជាគេខ្វល់ពីយើងគេនិងទាក់ទងមកយើងដោយខ្លួនឯង។

៧. ចិត្តមិនដាច់៖ អ្វីដែលនារីគ្រប់រូបទន់ខ្សោយបំផុតនោះគឺចិត្តមិនដាច់ពីគេនៅតែចង់ទុកឱកាសឲ្យគេដើម្បីកែខ្លួនម្ដងហើយម្ដងទៀត។
អត្ថបទ៖ Sai
រូបភាព៖ Google