រថយន្ត

ញាក់សាច់! រថយន្តស្ព័រ Bugatti Chiron បំបែកកំណត់ត្រាថ្មី អាចជាន់បានល្បឿនជិត ៥០០គីឡូម៉ែត្រ/ម៉ោង លឿនជាងគេបំផុតក្នុងពិភពលោក

BY
Khmernote Media
September 3, 2019

ក្រុមហ៊ុន Bugatti ទើបតែបានបំបែកកំណត់ត្រថ្មីជាមួយនឹងម៉ូដែល Chiron របស់ខ្លួនក្នុងល្បឿនជាង 300 ម៉ាយ/ម៉ោង នៅឯផ្លូវសាកល្បង Ehra-Lessien របស់ប្រទេសអាល្លឺម៉ង់។ នេះគឺជា Hypercar ដំបូងបង្អស់ហើយ ដែលអាចឈានដល់ល្បឿនអតិបរមា 304.77 ម៉ាយ/ម៉ោង (490.47 គីឡូម៉ែត្រ/ម៉ោង) ដោយសារការកែលម្អផ្នែកមេកានិច និងរូបវ័ន្តមួយចំនួននៃរថយន្ត។ គំរូរថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន W16 (quad-turbo) ទំហំចំណុះ 8លីត្រ ដែលអាចផលិតកម្លាំងហ្វ្រាំងសេះ (BHP) បានរហូតដល់ 1,578 ។

ប្រអប់ហ្គែរ និងប្រព័ន្ធប៉ុងពីររបស់វាគឺនៅដូចដើម ហើយការផ្លាស់ប្តូរនៅលើ Chiron គំរូមួយនេះរួមមាន៖ ដងខ្លួនវែងជាងមុន 25សង់ទីម៉ែត្រ ដើម្បីកាត់បន្ថយការចាញ់ខ្យល់តាមដែលអាចធ្វើទៅបាន ក៏ដូចជាកម្ពស់នៃការជិះជំនួយដោយ «ឡាស៊ែរ» ដែលអាចជួយឱ្យរថយន្តអាចបញ្ចូលថាមពលរបស់វាយ៉ាងល្អបំផុតនៅលើផ្លូវកៅស៊ូ និងការរចនាឱ្យកាន់តែប្រសើរជាមួយនឹងផ្នែកជាច្រើនផ្សេងទៀត។

លោក Stephan Winkelmann ប្រធានក្រុមហ៊ុន Bugatti បាននិយាយថា៖ “Bugatti បានបង្ហាញជាថ្មីម្តងទៀត នូវអ្វីដែលវាមានសមត្ថភាពពិត។ ជាមួយនឹងកំណត់ត្រាថ្មីនៃម៉ូដែល Chiron យើងបានចូលឈានដល់ចំណុចមួយគ្មានអ្នកទៅដល់។ មិនដែលមានក្រុមហ៊ុនផលិតណាមួយ ឈានដល់ល្បឿនលឿននេះទេ … គោលដៅរបស់យើងគឺ ដើម្បីក្លាយជាក្រុមហ៊ុនផលិតដំបូងបង្អស់ ដែលអាចឈានដល់កម្រិតវេទមន្តមួយ គឺ 300 ម៉ាយ/ម៉ោង ។ ឥឡូវយើងបានសម្រេចលទ្ធផលនេះ ធ្វើឱ្យក្រុមទាំងមូល និងខ្លួនខ្ញុំផ្ទាល់ មានមោទនភាពមិនគួរឱ្យជឿ”៕

អត្ថបទ៖ លីដា

Share This Post: