មេដឹកនាំក្រុងហុងកុងនិយាយថា គាត់មិនចុះចេញពីតំណែងនោះទេ ព្រោះវាជាជម្រើសរបស់គាត់
មេដឹកនាំហុងកុងបានប្រកាសថា អ្នកស្រីនឹងមិនមានផែនការចុះចេញពីតំណែងទេ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានមួយបានរាយការណ៍ថា គាត់នឹងលាឈប់ប្រសិនបើអាច។ អ្នកស្រី Carrie Lam នាយកប្រតិបត្តិនៃទីក្រុងហុងកុងបាននិយាយថា៖ “ខ្ញុំមិនដែលមានទំនោរទៅនឹងការលាលែងពីតំណែងទៅរដ្ឋាភិបាលរបស់ប្រជាជនកណ្តាលនោះទេ។ ខ្ញុំក៏មិនបានគិតគូរដើម្បីពិភាក្សាអំពីការលាលែងជាមួយរដ្ឋាភិបាលរបស់ប្រជាជនកណ្តាលដែរ។ ជម្រើសនៃការមិនលាលែង គឺជាជម្រើសផ្ទាល់ខ្លួនរបស់ខ្ញុំ”។
ការចោទសួរនេះបានលេចឡើង បន្ទាប់ពីខ្សែអាត់សំឡេងរបស់អ្នកស្រីនៅក្នុងកិច្ចប្រជុំសម្ងាត់មួយកាលពីសប្ដាហ៍មុនត្រូវបែកធ្លាយ ដោយក្នុងសំឡេងនោះអ្នកស្រីបាននិយាយថា អ្នកស្រីបានបង្កឱ្យមាន “ការបំផ្លិចបំផ្លាញដែលមិនអាចលើកលែងបាន” ដោយបញ្ឆេះឱ្យមានវិបត្តិនយោបាយ ដែលកំពុងឡោមព័ទ្ធទីក្រុង ហើយនឹងអាចលាឈប់ពីតំណែង ប្រសិនបើលោកស្រីមានជម្រើស។ ប៉ុន្តែអ្នកស្រីបានច្រានចោលបញ្ហានៅក្នុងខ្សែអាត់នោះ និងនៅតែនិយាយដដែលៗតាំងពីដើមមកថា អ្នកស្រីសុខចិត្តដើរក្នុងផ្លូវនេះ ហើយដោះស្រាយវាដោយខ្លួនឯង៕
អត្ថបទ៖ លីដា