ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគារគ្មានគុណភាព៤កន្លែង ក្នុងចំណោម១៤កន្លែង ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុធ្វើការរុះរើចេញ

    BY Khmernote Media September 3, 2019
    អគារគ្មានគុណភាព៤កន្លែង ក្នុងចំណោម១៤កន្លែង ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុធ្វើការរុះរើចេញ

    ខេត្តព្រះសីហនុ- បើយោងតាមការរាយការណ៍បានឲ្យដឹងថា អាជ្ញាធរបានរកឃើញសំណង់ចំនួន១៤កន្លែងសាងសង់ ដោយគ្មានគុណភាព និងតម្រូវអោយរុះរើចេញ។ គិតរហូតមកដល់នឹងដើមខែកញ្ញា ឆ្នាំ២០១៩នេះ មានតែសំណង់អគារគ្មានគុណភាពចំនួន៤ទីតាំង ក្នុងចំណោម១៤កន្លែងប៉ុណ្ណោះ ដែលធ្វើការរុះរើងតាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅសល់សំណង់អគារ ១០ កន្លែងទៀតមិនទាន់រុះរើនៅឡេីយ។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានព្រមានត្រង់ៗដែរថា ម្ចាស់សំណង់ទាំងអស់ សូមកុំព្យាយាមដេីរ រកការអន្តរាគមន៍ណាមួយ ដេីម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះឡេីយ មិនទទួលជោគជយ័ទេ ។ ករណីនេះផងដែរ អាជ្ញាធរបានជូនដំណឹងជាលើកចុងក្រោយ អោយម្ចាស់សំណង់ទាំងអស់នោះធ្វេីការរុះរេីបន្ទាន់ បេីមិនដូច្នេះទេនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay