ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងហោះហើរជាង ១,០០០ និងព្រលានយន្ដហោះចំនួន ៣ ត្រូវបានបិទទ្វារ ខណៈដែលព្យុះកំណាច Dorian កាន់តែខិតមកជិតតំបន់ឆ្នេររបស់អាមេរិក

    BY autoadmin September 3, 2019
    ជើងហោះហើរជាង ១,០០០ និងព្រលានយន្ដហោះចំនួន ៣ ត្រូវបានបិទទ្វារ ខណៈដែលព្យុះកំណាច Dorian កាន់តែខិតមកជិតតំបន់ឆ្នេររបស់អាមេរិក

    ជើងហោះហើរជាង ១,០០០ ត្រូវបានលុបចោលនៅសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ ហើយអាកាសយានដ្ឋានចំនួន ៣ នៅរដ្ឋផ្លរីដាត្រូវបានបិទ ខណៈដែលព្យុះ Dorian បានខិតជិតឆ្នេរសមុទ្រភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក។ វេបសាយតាមដានជើងហោះហើរ FlightAware បាននិយាយថា ជើងហោះហើរចំនួន ១,០៨៨ ចេញ/ចូលទៅសហរដ្ឋអាមេរិក ត្រូវបានលុបចោលនៅព្រឹកថ្ងៃច័ន្ទនេះ។

    ព្យុះ Dorian បានបោកបក់លើប្រទេសបាហាម៉ាកាលពីព្រឹកថ្ងៃច័ន្ទ ដោយមានកម្លាំងខ្យល់រហូតដល់ ១៦៥ ម៉ាយ/ម៉ោង ហើយព្យុះបានបោកបក់ដល់កម្ពស់ ២៣ហ្វីត។ ផ្លូវដំណើររបស់ព្យុះ Dorian នេះគឺមិនអាចទាយទុកជាមុនបានទេ ប៉ុន្តែវាទំនងជានឹងអាចប៉ះពាល់ដល់រដ្ឋផ្លរីដា ដែលអមដោយរដ្ឋ Georgia និងរដ្ឋ South Carolina ហើយប្រជាជនជាងមួយលាននាក់នៅទូទាំងរដ្ឋទាំងបី ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញពីផ្ទះផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: