សង្ស័យខានយូរជូរមាត់! បុរសម្នាក់ទៅចាប់រំលោភមេគោនៅក្នុងគុម្ពោតព្រៃ តែត្រូវប៉ូលិសពិន័យជាលុយត្រឹមតែជិត១០ដុល្លារប៉ុណ្ណោះ
ថៃ៖ លោក Manoon Bunjin អាយុ៦៨ឆ្នាំ ត្រូវបានពិន័យជាប្រាក់ចំនួន ៩,៦៤ ដុល្លារ បន្ទាប់ពីប្រទះឃើញលោកក្នុងសភាពអាក្រាតកាយនិងកំពុងតែរួមភេទជាមួយសត្វគោនៅភាគខាងត្បូងប្រទេសថៃ។ បុរសលោភកាមរូបនេះត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍ប៉ូលីសក្នុងស្រុក Songkhla ក្រោយត្រូវបានប្រជាពលរដ្ឋ ព្រមទាំងម្ចាស់គោ បានប្រទះឃើញបុរសលោភកាមរូបនេះកំពុងជិះគោពីក្រោយនៅក្នុងគុម្ពោតព្រៃ។ យោងតាមសម្តីពលរដ្ឋឈ្មោះ Preecha Chaimunee ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលគាត់កំពុងតែបានបើកឡានកាត់តំបន់នោះក៏លឺសម្លេងស្រែកឲ្យជួយពីសំណាក់ម្ចាស់គោ ឲ្យជួយសត្វគោដែលត្រូវជនលោភកាមកំពុងតែរំលោភ និងចាប់បុរសលោភកាមនោះប្រគល់ឲ្យប៉ូលីស។
ហើយពេលនោះគេក៏ឃើញមានទឹកមេជីវិតដែលប្រឡាក់នៅលើជើងរបស់ជនលោភកាម និងនៅកន្លែងកើតហេតុនេះផងដែរ។ បុរសលោភកាមមានឈ្មោះ Manoon Bunjin អាយុ៦៨ឆ្នាំ បានសារភាពថាបានរួមភេទជាមួយនឹងសត្វពាហនៈនេះជាច្រើនដងមកហើយ ដោយបុរសរូបនេះបានធ្វើត្រាប់តាមមិត្តភក្តិដែលបានប្រាប់គាត់ថារួមភេទជាមួយសត្វវាមានអារម្មណ៍ល្អខ្លាំង លឺគេនិយាយបែបនេះខ្ញុំក៏សាកល្បង យ៉ាងណាមិញបុរសរំលោភគោនេះត្រូវបានពិន័យជាប្រាក់ត្រឹមតែ ៣០០ បាតពីបទអាក្រាតសាធារណៈ៕

