ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្មោចល្បែងចូលខ្លួនហ៊ានយកប្រពន្ធកូនទៅដាក់ភ្នាល់ ចុងក្រោយត្រូវប្រពន្ធប្តឹងលែងលះ

    BY Khmernote Media March 29, 2018
    ខ្មោចល្បែងចូលខ្លួនហ៊ានយកប្រពន្ធកូនទៅដាក់ភ្នាល់ ចុងក្រោយត្រូវប្រពន្ធប្តឹងលែងលះ

    ប្រទេសឥណ្ឌា ៖ ល្បែងតែងនាំមកនូវភាពវិនាសអន្តរាយមិនត្រឹមតែបំផ្ញាញតែខ្លួនឯងនោះទេ វាថែមទាំងអាចនាំការវិនាសមកដល់គ្រួសារទាំងមូលទៀត។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលបុរសម្នាក់ត្រូវប្រពន្ធប្តឹងលែងលះ ក្រោយពីគេបានយកប្រពន្ធនិងកូន២នាក់របស់ខ្លួនទៅដាក់ភ្នាល់ក្នុងល្បែង។ លោក Mohsin ត្រូវបានគេស្គាល់ថាជាអ្នកដែលញៀននឹងល្បែង ញៀនដល់ថ្នាក់ហ៊ានយកប្រពន្ធ និងកូនរបស់ខ្លួនទៅដាក់ភ្នាល់ល្បែងជាមួយគេទៀតផង។
     លោក Mohsin ត្រូវចាញ់ក្នុងការភ្នាល់នេះជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Imran គេក៏បានមកទាមទារយកប្រពន្ធកូនបុរសនេះដល់ផ្ទះតែម្តង។ ប្រពន្ធលោក Mohsin មានការភ្ញាក់ផ្អើលខ្លាំងណាស់ នាងបានស្រែកសុំជំនួយអ្នកជិតខាងបានលឺហើយក៏ហៅក្រុមបឹក្សាក្នុងភូមិ។ ក្រុមបឹក្សាក្នុងភូមិបានសម្រេច​អោយម្តាយនេះអោយកូនម្នាក់របស់ខ្លួនទៅបុរសឈ្មោះ Imran ជំនួសការប្រគល់អោយទាំងអស់។ ក្រោយមកនាងបានទាមទារលែងលះពីលោក Mohsin។ នាងបានព្យាយាមដាក់ពាក្យបណ្តឹងស្របច្បាប់ទៅបុរសម្នាក់នេះ នាងប្រើពេលជាង២ឆ្នាំក្នុងការដាក់ពាក្យបណ្តឹងទំរាំតុលាការព្រមដោះស្រាយ និងអសោយប៉ូលិសស្វែងរកចាប់ខ្លួនជនល្មើសមកកាត់ទោស៕
    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay