ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្ស័យខានយូរជូរមាត់! បុរសម្នាក់វ័យចំណាស់ម្នាក់ទៅចាប់រំលោភមេគោនៅក្នុងព្រៃ

    BY Khmernote Media September 4, 2019
    សង្ស័យខានយូរជូរមាត់! បុរសម្នាក់វ័យចំណាស់ម្នាក់ទៅចាប់រំលោភមេគោនៅក្នុងព្រៃ

    ថៃ៖ លោក Manoon Bunjin អាយុ៦៨ឆ្នាំ ត្រូវបានពិន័យជាប្រាក់ចំនួន ៩,៦៤ ដុល្លារ បន្ទាប់ពីប្រទះឃើញលោកក្នុងសភាពអាក្រាតកាយ និងកំពុងតែរួមភេទជាមួយសត្វគោនៅភាគខាងត្បូងប្រទេសថៃ។ បុរសល្មោភកាមរូបនេះត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍ប៉ូលីសក្នុងស្រុក Songkhla ក្រោយត្រូវបានប្រជាពលរដ្ឋ ព្រមទាំងម្ចាស់គោ បានប្រទះឃើញបុរសល្មោភកាមរូបនេះកំពុងជិះគោពីក្រោយនៅក្នុងព្រៃ។

    យោងតាមសម្តីពលរដ្ឋឈ្មោះ Preecha Chaimunee ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលគាត់កំពុងតែបានបើកឡានកាត់តំបន់នោះក៏លឺសម្លេងស្រែកឲ្យជួយពីសំណាក់ម្ចាស់គោ ឲ្យជួយសត្វគោដែលត្រូវជនល្មោភកាមកំពុងតែរំលោភ និងចាប់បុរសល្មោភកាមនោះប្រគល់ឲ្យប៉ូលីស។ ហើយពេលនោះគេក៏ឃើញមានទឹកមេជីវិតដែលប្រឡាក់នៅលើជើងរបស់ជនល្មោភកាម និងនៅកន្លែងកើតហេតុនេះផងដែរ។

    បុរសល្មោភកាមមានឈ្មោះ Manoon Bunjin អាយុ៦៨ឆ្នាំ បានសារភាពថាបានរួមភេទជាមួយនឹងសត្វពាហនៈនេះជាច្រើនដងមកហើយ ដោយបុរសរូបនេះបានធ្វើត្រាប់តាមមិត្តភក្តិដែលបានប្រាប់គាត់ថារួមភេទជាមួយសត្វវាមានអារម្មណ៍ល្អខ្លាំង លឺគេនិយាយបែបនេះខ្ញុំក៏សាកល្បង យ៉ាងណាមិញបុរសរំលោភគោនេះត្រូវបានពិន័យជាប្រាក់ត្រឹមតែ ៣០០ បាតពីបទអាក្រាតសាធារណៈ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay