ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាតាបង្ហាញ Logo សម្រាប់ប្រើក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup ២០២២ ជាផ្លូវការ

    BY Khmernote Media September 4, 2019
    កាតាបង្ហាញ Logo សម្រាប់ប្រើក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup ២០២២ ជាផ្លូវការ

    កាតា៖​ ប្រទេសកាតាដែលនឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាល់ពិភពលោក World Cup ២០២២ បានដាក់បង្ហាញរូបនិមិត្ដសញ្ញា (Logo) នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាផ្លូវការហើយកាលពីព្រឹកមិញនេះ។ ការបង្ហាញនេះត្រូវបានធ្វើឡើងនៅម៉ោង ៨ និង ២២ នាទីយប់ ម៉ោងនៅប្រទេសកាតា និងត្រូវជាម៉ោង ១២ និង ២២ នាទីឆ្លងចូលព្រឹកបន្ទាប់សម្រាប់ម៉ោងនៅកម្ពុជា។

    ការដាក់បង្ហាញជាផ្លូវការនេះត្រូវបានធ្វើឡើងដំណាលគ្នាផងដែរ សម្រាប់នៅក្នុងទីក្រុងដូហារបស់ប្រទេសកាតា នៅក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្រុងឡុងដ៍ប្រទេសអង់គ្លេស ទីក្រុងម៉ូស្គូប្រទេសរុស្សី ក្រុងចូហានណេសប៊ឺកប្រទេសអាហ្រ្វិកខាងត្បូង និងក្រុងសៅប៉ូឡូប្រទេសប្រទេសប្រស៊ីល។ ក្នុងនាមជាម្ចាស់ផ្ទះ កាតាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកីឡដ្ឋានជាច្រើនដើម្បីត្រៀមទទួលក្រុមបាល់ទាល់ជម្រើសជាតិ និងភ្ញៀវទេចរណ៍ដែលមកកំសាន្ត និងគាំទ្រក្លឹបបាល់ទាត់ដែលពួកគេពេញចិត្ត។

    តាមរបាយការណ៍ដែលគេទទួលបានបង្ហាញថា កាតាបានត្រៀមកីឡដ្ឋានចំនួន ៨ ដើម្បីរៀបចំការប្រកួត ក្នុងនោះមានកីឡដ្ឋាននៅភាគខាងត្បូងក្រុងដូហាត្រូវចំណាយទឹកប្រាក់សរុបរហូតដល់​ ៥៧៥ លានដុល្លារឯណោះ។ ជាងនេះទៅទៀតកាតាក៏បានសាងសងផ្លូវរថភ្លើងបន្ថែមជាច្រើនខ្សែរទៀត សម្រាប់ភ្ជាប់ក្រុង និងកន្លែងសំខាន់ៗទៅកាន់កីឡដ្ឋា និងកន្លែងកំសាន្តជាច្រើនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay