ព័ត៌មានជាតិ
ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរ ជួយមកចាក់ក្រួស ជួសជុលបណ្តោះអាសន្ន កន្លែងដែលខូចខ្លាំង នៅតាមបណ្តោយផ្លូវជាតិ លេខ៣ វាលរេញ-កំពត
BY Khmernote Media
September 4, 2019
ស្រុកព្រៃនប់៖ អ្នកធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិ លេខ៣(វាលរេញ-កំពត) ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសផ្នែកជំនាញផ្លូវថ្នល់ដែលមើលការខុសត្រូវផ្លូវនេះជួយឈូសឆាយឬដាក់ក្រួស ថ្មសម្រួលជុសជុល បណ្តោះអាសន្ន កន្លែងដែលខូចខ្លាំង ចាប់ពីចំណុចក្បាលនាគពុះទ្រូងផ្លូវពីជិតរង្វង់មូលវាលរេញទៅដល់ស្ពានកំពង់ស្មាច់ ដើម្បីសម្រួលដល់កាធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ ទម្រាំដល់ពេលមានការជួសជុលផ្លូវការតាមគម្រោងថ្នាក់ជាតិដែលមានស្រាប់។
ផ្អែកតាមស្ថានភាពអាកាសធាតុមួយរយៈនេះ មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ពេលខ្លះក៏មានជំនន់ទឹកភ្លៀង ទឹកលិចហូរលើផ្លូវផង ធ្វើអោយកំណាត់ផ្លូវនេះមានការខូចខាតធ្ងន់ធ្ងរ ស្ទើរតែមិនអាចធ្វើចរាចរណ៍បានដោយសារកើតមានជាជង្ហុកតូច ធំ ពេញដងផ្លូវ ៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង