ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស្ចារ្យមែន! ត្រឹមតែជាភេសជ្ជៈដែលមានគ្រឿងផ្សំធម្មតាៗសោះ អាចមានប្រសិទ្ធខ្ពស់ក្នុងការលាងសម្អាតតម្រង់នោមបាន

    BY Khmernote Media March 29, 2018
    អស្ចារ្យមែន! ត្រឹមតែជាភេសជ្ជៈដែលមានគ្រឿងផ្សំធម្មតាៗសោះ អាចមានប្រសិទ្ធខ្ពស់ក្នុងការលាងសម្អាតតម្រង់នោមបាន

    តម្រងនោម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទូទៅរបស់យើង ដោយវាមានតួនាទីយ៉ាងសំខាន់ក្នុងការបន្សាប ឬកម្ចាត់ចោលនូវរាល់ជាតិពុលក្នុងឈាម ក៏ដូចជារាងកាយ។ លើសពីនេះទៅទៀត តម្រងនោមក៏ទទួលខុសត្រូវចំពោះការផលិតអ័រម៉ូនមួយចំនួនដែលគ្រប់គ្រងលើសម្ពាធឈាម និងជួយជំរុញដល់ការផលិតកោសិកាឈាមក្រហមផងដែរ។ ក៏ព្រោះតែបែបនេះហើយទើបការថែរក្សាមុខងារតម្រងនោមឲ្យដំណើរប្រក្រតី សកម្ម និងកាន់តែល្អប្រសើរ គឺសំខាន់បំផុត។ ការទទួលទានអាហារកែច្នៃ ឬអាហារដែលពោរពេញទៅដោយជាតិគីមីសឹងតែរៀងរាល់ថ្ងៃអាចបណ្តាលឲ្យមានបញ្ហាមិនល្អជាច្រើនកើតមានទៅលើតម្រងនោម។ ហេតុនេះអ្នកគួរព្យាយាមរៀបចំរបបអាហារសុខភាពល្អឲ្យបានត្រឹមត្រូវ។ ការសម្អាតតម្រងនោម បន្សាបជាតិពុលពីរាងកាយ គឺជាសកម្មភាពប្រសើរបំផុតដើម្បីស្ដារសុខភាពឡើងវិញ ហេតុនេះហើយទើបភេសជ្ជៈមួយចំនួនខាងក្រោមប្រែជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នក ៖

    ១. ទឹកផ្លែឪឡឹក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសាច់ផ្លែឪឡឹកដែលកាត់ជាដុំៗចំនួន ២ ពែង និងក្រូចឆ្មារដែលចិតសំបកចេញចំនួន ១ផ្លែ ទៅដាក់ក្រឡុកក្នុងម៉ាស៊ីនទឹកក្រឡុក។ បន្ទាប់មកធ្វើការទទួលទានទឹកផ្លែឈើស្រស់នេះភ្លាមៗ។ ភេសជ្ជៈនេះ គឺមានផ្ទុកសម្បូរទៅដោយ ប៉ូតាស្យូម វីតាមីន C និងវីតាមីនល្អៗជាច្រើនទៀត ព្រមទាំងសារធាតុរ៉ែមួយចំនួនដែលមានប្រសិទ្ធភាពជួយសម្រួល និងបង្កើនសមត្ថភាពនៃមុខងារតម្រងនោមរបស់អ្នកផងដែរ។

    ២. ទឹកការ៉ុត និងត្រសក់ ៖ គ្រឿងផ្សំដែលត្រូវការមានដូចជា ការ៉ុតចំនួន ២ មើម និងត្រសក់ចំនួន ១ ផ្លែ។ លាងសម្អាតគ្រឿងផ្សំឲ្យស្អាតជាមុនសិន សឹមហាន់ដាក់ចូលក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យម៉ត់សព្វ។ គួរតែទទួលទានឲ្យបានភ្លាមៗ។ ត្រសក់ គឺជាប្រភពដ៏អស្ចារ្យនៃជាតិទឹក ខណៈដែលការ៉ុតសម្បូរទៅដោយវីតាមីន C និងសារធាតុ beta-carotene ដែលមានប្រសិទ្ធភាពប្រសើរបំផុតក្នុងការបន្សាបជាតិពុលចេញពីតម្រងនោម និងបង្កើនមុខងាររបស់វា។
    ៣. ទឹកឆៃថាវក្រហម ៖ គ្រឿងផ្សំដែលត្រូវការមានដូចជា ភ្លៅកង្កែបចំនួន ១​​​ ដើម (មិនយកស្លឹក) ស្ពៃក្ដោបពណ៌ស្វាយដែលហាន់ជាចំណិតតូចៗចំនួន ១ ពែង និងឆៃថាវក្រហមដែលកាត់ជាដុំតូចល្មមចំនួន ១ ពែង។ របៀបអនុវត្តន៍ គឺងាយស្រួលមែនទែន ដោយជាដំបូងអ្នកត្រូវលាងសម្អាតបន្លែដែលជាគ្រឿងផ្សំទាំងអស់ឲ្យស្អាតជាមុនសិន បន្ទាប់មកសឹមដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យម៉ត់សព្វ។ ទទួលទានភ្លាមឲ្យទាន់នៅថ្មីៗស្រស់ៗ។ ភេសជ្ជៈនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក រោគផ្សិត ហើយក៏អាចប្រយុទ្ធប្រឆាំងជាមួយមេរោគឆ្លងផ្សេងៗទៀតផងដែរ។ វាអាចបន្សាបជាតិពុលរាងកាយ និងកម្ចាត់ចោលនូវជាតិពុលគ្រោះថ្នាក់។ វា គឺជាប្រភពដ៏ប្រសើរនៃវីតាមីន C និងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយសម្រួល និងបង្កើនដំណើរការមុខងារនៃតម្រងនោមឲ្យមានលក្ខណៈកាន់តែប្រសើរឡើង៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Healthandhealthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay