ព័ត៌មានជាតិ
នោះៗ! លេងធម៌ក្តៅហើយ រថយន្តចតគ្មានសណ្តាប់ធ្នាប់ ត្រូវចាក់សោរកង់និងអូសយកទៅទុកនៅអធិការដ្ឋានខណ្ឌទួលគោក ដោយគ្មានការយោគយល់
BY Khmernote Media
September 4, 2019
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ រថយន្តចតគ្មានសណ្ដាប់ធ្នាប់នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ត្រូវបានអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌ ចាក់សោរកង់និងអូសយកទៅទុកនៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីទុកផាកពិន័យនិងអប់រំម្ចាស់អោយចេះគោរពច្បាប់ចរាចរ ។
គួររំលឹកថាថ្មីៗនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា និងការណែនាំ ឲ្យកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ ធ្វេីការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មេីសនឹងស្លាកសញ្ញា ព្រមទាំងគ្មានសណ្តាប់ធ្នាប់ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានការយោគយល់ឡេីយ៕


រូបភាព៖Peng Sokun/ ប្រភព៖ លោក ផែង វណ្ណៈ