ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅពេលដែលមនុស្សស្រីឆ្អែតចិត្តនឹងអ្វីមួយហើយ គ្មានហេតុផលណាដែលអាចមកផ្លាស់ប្តូរចិត្តរបស់នាងបានទេ

    BY Khmernote Media March 29, 2018
    នៅពេលដែលមនុស្សស្រីឆ្អែតចិត្តនឹងអ្វីមួយហើយ គ្មានហេតុផលណាដែលអាចមកផ្លាស់ប្តូរចិត្តរបស់នាងបានទេ

    នៅពេលនិយាយដល់រឿងទំនាក់ទំនងស្នេហា នារី គឺជាបុគ្គលដែលឆាប់ទទួលរងនូវអារម្មណ៍គ្រប់បែបយ៉ាង រួមទាំងការឈឺចាប់ខ្លាំងផងដែរ។ ទោះជាយ៉ាងណា ចូរកុំភ្លេចឲ្យសោះថា ការអត់ធ្មត់របស់មនុស្សម្នាក់ៗមានកម្រិត ដូច្នេះនាងក៏មិនមែនចេះតែបន្តទ្រាំរហូតដែរ ប្រសិនបើនាងបានដឹងពីតម្លៃរបស់ខ្លួនឯងច្បាស់ នាងនឹងមិនបន្តឲ្យអ្នកដាក់សម្ពាធ ឬធ្វើបាបចិត្តរបស់នាងឡើយ។ នៅពេលដែលនាងជួបប្រទះនឹងរឿងឆ្អែតចិត្តណាមួយ ហើយសម្រេចចិត្តបញ្ចប់រឿង ឬចាកចេញ នាងនឹងមិនត្រលប់ក្រោយវិញទេ។ ហេតុនេះបុរសគ្រប់រូបប្រសិនបើមិនចង់ស្ដាយក្រោយទេនោះ គួរចាំទុកនៅក្នុងចិត្តផងថានៅពេលបានជួបជាមួយនឹងមនុស្សស្រីល្អហើយ
     គួរតែចេះយកចិត្តទុកដាក់ ព្យាយាមយល់អារម្មណ៍ សម្របតាម មើលថែរក្សានាងឲ្យបានល្អ និងបង្ហាញឲ្យដឹងថានាងពិតជាមនុស្សសំខាន់ម្នាក់សម្រាប់យើង។ ខាងក្រោមនេះ គឺជាចំណុច ៥ យ៉ាងដែលនឹងធ្វើឲ្យមនុស្សស្រីឆាប់ឆ្អែតចិត្ត ហើយប្រែជាមនុស្សចិត្តដាច់បំផុត ប្រសិនបើរូបនាងទទួលបានអារម្មណ៍ប្រភេទទាំងនេះ ៖

    ១. គ្មានមូលហេតុដែលលរូបនាងត្រូវនៅតទៅទៀត៖ នៅពេលដែលនារីម្នាក់ព្យាយាមអស់ពីសមត្ថភាពក្នុងការថែរក្សាស្នេហាមួយដែលគេមិនឲ្យតម្លៃនោះគឺពិតជាពិបាកណាស់ព្រោះថាទោះបីជាខំយ៉ាងណាក៏គេមើលមិនឃើញអំពើល្អរបស់នាង ដូចនេះវាគ្មានហេតុផលអ្វីដែលនាងត្រូវនៅជាមួយនឹងស្នេហាបែបនេះ។ លើសពីនេះការចាកចេញទោះបីជាមិនមែនជម្រើសល្អ តែក៏ជាជម្រើសតែមួយគត់ដែលធ្វើឲ្យរូបនាងមានសេច ក្ដីសុខ។

    ២. រូបនាងត្រូវបានទុកឲ្យនៅឯកាម្នាក់ឯងជាយូរ៖ ការមានទំនាក់ទំនងមិនមែនគ្រាន់តែប្រាប់ថាស្រលាញ់គឺចប់នោះទេ យើងត្រូវមានពេល និងភាពយកចិត្តទុកដាក់ចំពោះគ្នា។ មិនមែនយើងទុកដៃគូរបស់យើងចោល ហើយចេញទៅក្រៅជាមួយនឹងមិត្ដភក្ដិយកការងារមកបិទមុខនោះទេ។  ការនិយាយបែបនេះមិនមែនចង់ឲ្យបុរសត្រូវតែកំដរូបនាងរហូតនោះទេ តែយ៉ាងណាកត្រូវឆ្លៀតពេលសម្រាប់រូបនាងខ្លះព្រោះរូបនាងក៏ត្រូវការ ការគាំទ្រនិងការលើកទឹកចិត្តពីរូបអ្នកដែរ។

    ៣. រូបនាងអស់ចិត្តមិនសេសសល់នៅក្ដីស្រលាញ់តទៅទៀត៖ បុរសតែងតែនិយាយថាចិត្តមនុស្សស្រីពិបាកនឹងយល់ តែអ្នកគិតខុសហើយមនុស្សស្រីគ្រប់រូបគឺងាយស្រួលនិងយល់ចិត្តណាស់បើសិនជាអ្នកដាក់ចិត្ត និងមើលថែរក្សារូបនាងបានល្អនោះនាងនិងតបស្នងនូវការស្រលាញ់របស់អ្នកវិញជាជាក់ជាមិនខាន។ តែមនុស្សប្រុសតែងតែបែបនេះគឺនៅពេលដែលមានរូបនាងនៅក្បែរគឺមិនដែលឃើញពីតម្លៃរបស់រូបនាងនោះទេ ហើយពេលដែលបាត់បង់នាងហើយទើបដឹងពីភាពសំខាន់របស់នាង។ ចូលអ្នករក្សាដៃគូរបស់អ្នកទុកមុននឹងអស់ឱកាស ក៏ដូចជាពេលដែលរូបនាងចាកចេញទៅបាត់។

    ៤. ពេលដែលរូបនាងទទួលបាននូវភាពមើលស្រាលឆ្អែតឆ្អន់៖ នៅពេលដែលរូបនាងតែងតែផ្ដល់តម្លៃលើក្ដីស្រលាញ់តែបែរជាមិនបានអ្វីតបស្នងមកវិញនោះ រូបនាងនឹងមិនបន្ដជីវិតបែបនេះរហូតនោះទេនាងនិងសម្រេចចិត្តចាកចេញ។ នារីគឺមិនប្រាថ្នាអ្វីច្រើនទេគ្រាន់តែចង់បានការយកចិត្តទុកដាក់ និងផ្ដល់ភាពសំខាន់ចំពោះនាងគ្រប់ពេលប៉ុណ្ណោះតែបើអ្នកផ្ដល់មិនបានរូបនាងមានតែដើរចេញ។ ត្រូវចាំថាមនុស្សប្រុសគឺឆាប់សម្រេចចិត្តចាកចេញតែក៏ឆាប់ត្រលប់មកដូចដើមវិញដែរ តែមនុស្សស្រីមិនដូចគ្នានោះទេមុននឹងធ្វើការសម្រេចចិត្តនាងមានការពិចារណាជាច្រើនដង តែ បើរូបនាងសម្រេចចិត្តគឺមិនត្រលប់ក្រោយវិញដាច់ខាត។

    ៥. រូបនាងគិតថាគួរតែជ្រើសយកផ្លូវមួយដែលល្អប្រសើរជាងនេះ៖ មនុស្សស្រីគឺតែងតែដឹងពីតម្លៃរបស់ខ្លួនជានិច្ច។ តើនៅមានន័យអ្វីទៀតបើសិនជារូបនាងមិនដែលទទួលបាននូវតម្លៃនិងភាពសំខាន់ដែលរូបនាងសមនឹងទទួលបាន? ការមានទំនាក់ទំនងគឺជារឿងសំខាន់ក្នុងការស្រលាញ់គ្នា តែបើសិនជាទំនាក់ទំនងមួយពោរពេញទៅដោយភាពស្ងៀមស្ងាត់នោះនឹងធ្វើឲ្យស្នេហានោះកាន់តែឃ្លាតឆ្ងាយ។ ចូលកុំធុញនឹងរូបនាងនៅពេលដែលរូបនាងព្យាយាមនិយាយរឿងក្នុងចិត្តនិងពីអ្វីដែលរូបនាងចង់បានព្រោះវាមិនមែនជារឿងរំខាននោះទេ តែរូបនាងកំពុងតែផ្សះផ្សារស្នេហាមួយនេះឲ្យដូចដើមវិញ។ ដូចនេះអ្នកគួរតែចំណាយពេលស្ដាប់រូបនាង និងរៀនយល់ចិត្តឲ្យបានច្រើនបើសិនជាមិនចង់បាត់បង់រូបនាង៕

    អត្ថបទ៖ Sai

    ប្រភព៖healthandhealthyliving

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay