ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយញ៉ាំទុរេនលាយជាមួយនឹងស្រា

    BY Khmernote Media September 5, 2019
    បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយញ៉ាំទុរេនលាយជាមួយនឹងស្រា

    ថៃ៖ បុរសជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលគាត់ញ៉ាំទុរេនលាយជាមួយនឹងស្រាមួយដប។ យោងតាមការចុះផ្សាយនៅក្នុងនៅក្នុងសារព័ត៌មាន NEXTSHARK បានឲ្យដឹងថា សាកសពរបស់បុរសជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងចំណតរថយន្តក្រុងមួយនៅក្រុងប៉ាតាយ៉ានៅម៉ោង ៦ និង ៣០ នាទីព្រឹក ខណៈដែលនៅក្បែរសពជនរងគ្រោះមានស្រាក្រហមមួយដប និងទុរេនមួយប្រអប់ធំ។

    សាក្សីដែលជាមិត្តភក្តិរបស់សពជនរងគ្រោះម្នាក់បានឲ្យដឹងថា កាលពីយប់មិញក្រោយចេញពីធ្វើការ​ បុរសជនរងគ្រោះបានទិញស្រាមួយដបញ៉ាំជាមួយនឹងទុរេន ខណៈគាត់កំពុងអង្គុយរងចាំរថយន្តក្រុង ហើយបើទោះជាគេខំព្យាយាមប្រាប់ និងហាមកុំឲ្យគាត់ញ៉ាំទុរេន និងស្រាលាយគ្នាក៏ដោយ តែគាត់មិនព្រមស្ដាប់តាមគេនោះទេ ហើយថែមទាំងប្រាប់គេវិញថា គាត់ស៊ាំហើយ គាត់មិនខ្លាចនោះទេ។

    តាមការពិនិត្យសាកសពគេបានរកឃើញថា ជនរងគ្រោះបានស្លាប់ប្រាំម៉ោងទៅហើយ ទម្រាំតែគេបានឃើញសាកសពរបស់គាត់ ហើយគាត់បានដេកស្លាប់តែម្នាក់ឯងពេលចាំរថយន្តក្រុងនោះ។ សូមបញ្ជាក់ជូនថា ការញ៉ាំទុរេនលាយជាមួយនឹងស្រា ឬទឹកក្រូចកូកាកូឡា ត្រូវបានក្រុមអ្នកជំនាញផ្នែកសុខភាពធ្លាប់បានអះអាងថា អាចបង្កឲ្យមានជាតិពុលក្នុងរាយកាយ នឹងអាចបង្កឲ្យជនរងគ្រោះត្រូវស្លាប់ទៀតផង ប្រសិនបើរាងកាយរបស់ពួកគេខ្សោយមិចអាចប្រឆាំងនឹងជាតិពុកនោះបាន។ ដូចនេះសូមលោកអ្នកកុំព្យាយាមសាកល្បងញ៉ាំលាយគ្នាដូចករណីខាងលើអី ព្រោះយើងមិនដឹងថារាងកាយរបស់យើងអាចទប់ទល់នឹងជាតិពុលបានឬអត់នោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay