ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ទីរពេទ្យរដ្ឋថៃឥឡូវនេះមានការកែប្រែតម្លៃ ហើយជនបរទេសនឹងត្រូវបង់ថ្លៃខ្ពស់ជាងពលរដ្ឋក្នុងស្រុក

    BY autoadmin September 5, 2019
    មន្ទីរពេទ្យរដ្ឋថៃឥឡូវនេះមានការកែប្រែតម្លៃ ហើយជនបរទេសនឹងត្រូវបង់ថ្លៃខ្ពស់ជាងពលរដ្ឋក្នុងស្រុក

    ជនបរទេសដែលមកទទួលការព្យាបាល ឬសេវាកម្មវេជ្ជសាស្រ្តនៅឯមន្ទីរពេទ្យរដ្ឋក្នុងប្រទេសថៃ នឹងត្រូវបានកំណត់ឱ្យចំណាយច្រើនជាងអ្នកនៅក្នុងស្រុក ឬអ្នករស់នៅប្រទេសជិតខាង សម្រាប់សេវាកម្មដូចគ្នា។ ការកំណត់តម្លៃពហុជួរថ្មីកំណត់គោលការណ៍ណែនាំសម្រាប់សេវាកម្ម ដោយនាយកដ្ឋានសុខភាពសាធារណៈថៃ។ គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាល ត្រូវបានប្រកាសនៅក្នុងព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាល (Government Gazette) នៅចុងខែសីហា និងរួមបញ្ចូលរចនាសម្ព័ន្ធកំណត់តម្លៃថ្មី។ ការកំណត់តម្លៃថ្មីចូលជាធរមានចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដោយបានបែងចែកជា ៣ក្រុម ដូចជា៖

    ១. ជនបរទេសមកពីប្រទេសជិតខាង (ឡាវមីយ៉ាន់ម៉ា កម្ពុជា វៀតណាម)
    ២. ជនបរទេសដែលកំពុងធ្វើការ ឬសិក្សានៅប្រទេសថៃ (Non B, ED, M)
    ៣. អ្នកចូលនិវត្តន៍ និងទេសចរបរទេស (Non O, TR, VOA)

    យោងតាមក្របខ័ណ្ឌកំណត់តម្លៃថ្មី ជនបរទេសដែលធ្វើការ ឬសិក្សានៅប្រទេសថៃ នឹងត្រូវគិតថ្លៃសេវាកាន់តែច្រើនស្របពេលដែលអ្នកចូលនិវត្តន៍ និងទេសចរ នឹងត្រូវបានគិតថ្លៃបន្ថែមពីហ្នឹងទៀត។ អ្នកចូលនិវត្តន៍ និងទេសចរ នឹងបញ្ចប់ទៅដោយការគិតថ្លៃទ្វេដង ធៀបនឹងតម្លៃសម្រាប់ពលរដ្ឋថៃ។ ThaiVisa ក៏បានធ្វើការបកប្រែជាភាសាអង់គ្លេសនូវឯកសារមួយចំនួន ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន ដែលលោកអ្នកអាចអាននៅខាងក្រោមនេះ។

    អត្ថបទ៖ លីដា

    Share This Post: