ព័ត៌មានជាតិ
យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៣៣ ការគំរាមកំហែងសម្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ (ពិន័យជាប្រាក់ពីមួយលានរៀល ទៅបួនលាន)
BY Khmernote Media
September 5, 2019
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ២៣៣ដែលរដ្ឋសភាបានអនុម័តកាលពីខែតុលា ឆ្នាំ២០០៩ ការគំរាមកំហែងសម្លាប់ វាគឺជាការគំរាមកំហែងថានឹងសម្លាប់។ កាលបើការគំរាមកំហែងនេះ ធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ខែ ទៅ ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០,០០០(មួយលាន)រៀល ទៅ ៤,០០០,០០០ (បួនលាន) រៀល។ ក្នុងន័យនេះ បុគ្គលទាំងឡាយណា ដែលបានគំរាមកំហែងគ្រប់រូបភាពថា នឹងសម្លាប់បុគ្គលណាម្នាក់ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាដាច់ខាត៕





