ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្អូនធ្វើដំណើរតាមដងផ្លូវលេខ១១០ សូមប្រយ័ត្នពិសេសរថយន្តធុនធ្ងន់ ព្រោះច្រាំងទន្លេនៅក្នុងឃុំតាលន់ ស្រុកស្អាង បាក់កាន់តែខ្លាំងអស់ជិតពាក់កណ្តាលផ្លូវហើយ

    BY Khmernote Media September 5, 2019
    បងប្អូនធ្វើដំណើរតាមដងផ្លូវលេខ១១០ សូមប្រយ័ត្នពិសេសរថយន្តធុនធ្ងន់ ព្រោះច្រាំងទន្លេនៅក្នុងឃុំតាលន់ ស្រុកស្អាង បាក់កាន់តែខ្លាំងអស់ជិតពាក់កណ្តាលផ្លូវហើយ

    ដោយសារតែមេឃភ្លៀង និងទឹកទន្លេឡើងព្រមជាមួយរលកខ្លាំងផងនោះ បណ្តាលឱ្យបាក់ច្រាំងទន្លេ នៅក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បាក់ជាច្រើនកន្លែងចូលទៅក្នុងទន្លេ ដែលចាប់ផ្តើមតាំងយប់ថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅតែបាក់បន្តទៀត។

    យោងតាមការបង្ហោះរបស់ សេនាធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា ច្រាំងទន្លេ ស្ថិតនៅភូមិក្បាលកោះតូច និងភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង កាន់តែបាក់ខ្លាំងអស់ជិតពាក់កណ្តាលផ្លូវលេខ១១០ហើយ គិតមកដល់ថ្ងៃទី05-09-2019 នេះដូច្នេះសូមបងប្អូនធ្វើដំណើរតាមដងផ្លូវលេខ110 ដល់កន្លែងនេះ មេត្តាប្រុងប្រយ័ត្ន ពិសេស រថយន្តដឹកធ្ងន់”៕

    ប្រភព៖ សេនាធិការ នគរបាលស្រុកស្អាង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay