ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លែកមែនទែន! KFC នៅចិនទើបតែបានបញ្ចេញលក់ដុំសាច់មាន់ស្នូលទុរេន យ៉ាងគួរឱ្យចង់ញ៉ាំបំផុត

    BY autoadmin September 5, 2019
    ប្លែកមែនទែន! KFC នៅចិនទើបតែបានបញ្ចេញលក់ដុំសាច់មាន់ស្នូលទុរេន យ៉ាងគួរឱ្យចង់ញ៉ាំបំផុត

    ថ្មីៗនេះ KFC នៅចិនទើបតែបានបញ្ចេញនូវមុខអាហាររសជាតិថ្មី នោះគឺដុំ​សាច់​មាន់ (Chicken Nuggets) ដែលមានស្នូលទុរេនយ៉ាងគួរឱ្យចាប់អារម្មណ៍បំផុត ហើយនេះអាចនិយាយបានថា ជាយុទ្ធសាស្ត្រឈ្នះៗ ខណៈដែលយើងទាំងអស់ដឹងហើយថា ប្រជាជនចិនចូលចិត្តញ៉ាំ «ស្ដេចផ្លែឈើ» នេះខ្លាំងណាស់។ ក្រុមហ៊ុន KFC បានយកចិត្ដទុកដាក់ចំពោះតម្រូវការ និងបានបញ្ចេញវាលក់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែកញ្ញា ជាមួយនឹងតម្លៃឈុត ៤ដុំ ស្មើនឹង ១១.៥យ័ន ឬ ២.២ដុល្លារអាមេរិក។

    ខណៈដែលយើងទាំងអស់គ្នាមិនមែនរស់នៅក្នុងប្រទេសចិន មានអ្នកលេងបណ្ដាញ Weibo របស់ចិនម្នាក់ ដែលបានភ្លក់ដុំសាច់មាន់នោះបានឱ្យដឹងថា រសជាតិរបស់វាគឺគ្រាន់បើ ហើយវាមិនឆួលខ្លាំងនោះទេ និងថែមទាំងមានស្នូលច្រើនគួរសមទៀតផង។ សម្រាប់អ្នកដែលចូលចិត្តទុរេនច្បាស់ណាស់ថាចង់សាកនូវរសជាតិថ្មីនេះ! ចុះលោកអ្នកវិញយល់យ៉ាងណាចំពោះរសជាតិថ្មីនេះ?

    អត្ថបទ៖ លីដា

    Share This Post: