Fans បាល់ទាត់ឥណ្ឌូនេស៊ី បើកការវាយប្រហារ និងគប់ដុំថ្មទៅលើ Fans ម៉ាឡេស៊ី ក្រោយចាញ់ការប្រកួតក្នុងលទ្ធផល ៣-២
ឥណ្ឌូនេស៊ី៖ អំពើហិង្សាធំមួយបានកើតឡើងរវាងក្រុមអ្នកគាំទ្រក្រុមបាល់ទាល់ឥណ្ឌូនេស៊ីជាមួយនឹងក្រុមបាល់ទាត់ម៉ាឡេស៊ី។ កាលពីថ្ងៃទី ៥ ខែកញ្ញាកន្លងទៅនេះ ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី ដោយក្រុមទាំងពីរនេះស្ថិតនៅក្នុងពូល G ជាមួយគ្នាក្នុងវគ្គជម្រុះនៅតំបន់អាស៊ីសម្រាប់ទៅចូលរួម ព្រឹត្តិការណ៍បាល់ទាត់ World Cup ២០២២ ក្នុងប្រទេសកាតា។
ការប្រកួតរវាងក្រុមទាំងពីរនេះមានលក្ខណៈស្វិតស្វាញបំផុត អមដោយសំឡេងហ៊ោនិងស្រែកឌឺដងគ្នាយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រទាំងសងខាង។ ក្រោយចប់ការប្រកួតម៉ាឡេស៊ីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីក្នុងលទ្ធផល ៣-២ ដោយរកគ្រាប់បាល់ជ័យជំនះនៅចុងតង់ទី ២ ដែលការប្រកួតស្ទើរតែបញ្ចប់ទៅហើយ។ លទ្ធផលនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រឥណ្ឌូនេស៊ីខឹងយ៉ាងខ្លាំង និងបានផ្ដើមនាំគ្នាគប់ដុំថ្មទៅកាន់ក្រុមអ្នកគាំទ្រម៉ាឡេស៊ីតែម្តង ហើយការវាយតប់គ្នាខ្លះក៏បានកើតឡើងផងដែរ។
តាមរបាយការណ៍បឋមបានបង្ហាញថា មានជងគ្រោះជាច្រើននាក់ តែភាគច្រើននៃពួកគេមិនរងរបួសធ្ងន់ធ្ងរឡើយ។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលសម្បូរអំពីហឹង្សាកើតចេញពីការលេងបាល់ទាត់បំផុត ហើយបើគិតពីឆ្នាំ ១៩៩០ មក ក្នុងប្រទេសមួយនេះមានជនរងគ្រោះបាត់បង់ជីវីតរហូតដល់ជាង ៧០នាក់ហើយ៕

@FIFAcom
YOU SHOULD BANNED THIS COUNTRY!
• No self-respect
• No patient
• No good attitude#malaysia fans has been attacked by indonesia fans by throwing rock,bottle,sharp object onto their head! BANNED THIS COUNTRY!#HarimauMalaya pic.twitter.com/pYis6f2Cvz— Muhammad Shukri (@Ayielarson) September 5, 2019
Indonesian supporters – immature#prayForMalaysia#HarimauMalaya pic.twitter.com/HgBqMtwDDx
— Mday ? (@Smxhadhir) September 5, 2019
Train To Busan deleted scene : It proves that an Indognesial zombie is the stupidest zombie ever exist. #HarimauMalaya #WorldCupqualifiers pic.twitter.com/TGFcf8NmBF
— ₵ŘØ₩ (@lovemakingjokes) September 5, 2019
អត្ថបទ៖ភក្តី