ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាងលក់ទំនិញទាំងតូច និងធំមួយចំនួននៅប្រទេសថៃ នឹងឈប់ប្រើថង់ផ្លាស្ទិកទៀតហើយ

    BY autoadmin September 6, 2019
    ហាងលក់ទំនិញទាំងតូច និងធំមួយចំនួននៅប្រទេសថៃ នឹងឈប់ប្រើថង់ផ្លាស្ទិកទៀតហើយ

    យោងតាមរដ្ឋាភិបាលថៃឱ្យដឹងថា ហាងលក់ទំនិញទាំងតូច និងធំ ចំនួន ៤២ នឹងឈប់ប្រើថង់ផ្លាស្ទិក ចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២០។ ការហាមឃាត់នេះអាចជាប្រតិកម្មថ្មីៗរបស់ប្រជាជនថៃ បន្ទាប់ពីសត្វឌូហ្គុង (dugong) ជាទីស្រឡាញ់របស់ពួកគេបានស្លាប់ ដោយសារសំណល់ផ្លាស្ទិកនេះ។ នៅសប្តាហ៍នេះទីភ្នាក់ងារបរិស្ថានរដ្ឋាភិបាលចំនួនពីរ បានទៅជួបជាមួយអ្នកលក់រាយឯកជនធំៗរាប់សិបនាក់ ដើម្បីពិភាក្សាពីផែនការបញ្ឈប់ការលក់ និងប្រើប្រាស់ថង់ផ្លាស្ទិក (លើកលែងតែរបស់ក្តៅៗ) នៅក្នុងហាងទូទាំងប្រទេស។

    រដ្ឋមន្រ្តីក្រសួងធនធាន និងបរិស្ថានលោក Warawut Silpa-archa បាននិយាយថា វិធានការនេះនឹងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកយ៉ាងច្រើននៅក្នុងប្រទេសថៃ។ គោលបំណងរបស់លោកគឺចង់អោយព្រះរាជាណាចក្រនេះគ្មានផ្លាស្ទិកទាំងស្រុងនៅ ឆ្នាំ២០២១។ បញ្ជីហាងដែលនឹងឈប់ប្រើថង់រួមបញ្ចូលទាំង 7-Eleven ផងដែរ ដោយសារហាងនេះបានប្រើប្រាស់ថង់យ៉ាងច្រើនជារៀងរាល់ថ្ងៃ។ វិទ្យាស្ថានផ្លាស្ទិកថៃក៏បានប៉ាន់ស្មានថា ប្រទេសថៃផលិតផ្លាស្ទិកចំនួន ៥.៥លានក្នុងមួយឆ្នាំៗ សម្រាប់គោលបំណងវេចខ្ចប់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានតែសំរាម ៥% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ៕

    អត្ថបទ៖ លីដា

    Share This Post: