ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ! មកស្គាល់ឈ្មោះទីក្រុង ដែលវែងជាងគេបំផុតរបស់ពិភពលោក

    BY autoadmin September 7, 2019
    តោះ! មកស្គាល់ឈ្មោះទីក្រុង ដែលវែងជាងគេបំផុតរបស់ពិភពលោក

    រាជធានីរបស់ប្រទេសថៃគឺជាទិសដៅទេសចរណ៍ដ៏ល្បី និងពេញនិយមរបស់ពិភពលោក ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថា ឈ្មោះពេញរបស់ទីក្រុងបាងកកមានឈ្មោះថាអ្វីនោះទេ។ ឈ្មោះពេញរបស់រាជធានីនេះគឺ «ក្រុងទេពមហានគរ អមររតនកោសិន្ទ្រ៍ មហិន្ទ្រាយុធ្យា មហាតិលកភព នព​រតនរាជធានីបូរីរម្យ៍ ឧត្តមរាជនិវេសន៍មហាស្ថាន អមរពិមានអវតារស្ថិត សក្កទត្តិយ​វិស្ណុកម្ម​ប្រសិទ្ធិ» ហើយសម្រាប់អ្នកស្រុករបស់ពួកគេច្រើនតែហៅថា «ក្រុងថេប» នេះឯង។ បើយោងតាមសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេស រាជធានីនេះគឺមានឈ្មោះវែងជាងគេបំផុតក្នុងពិភពលោកនេះ។

    ប្រទេសផ្សេងទៀតក៏មានទីក្រុងដែលមានឈ្មោះគួរឱ្យចាប់អារម្មណ៍ផងដែរដូចជា នៅសហរដ្ឋអាមេរិកមានទីក្រុង Winchester-on-the-Severn ក្នុងរដ្ឋ Maryland និងទីក្រុង Washington-on-the-Brazos នៅរដ្ឋ Texas គឺជាឈ្មោះដែលវែងជាងគេបំផុត ដោយមាន ២១តួអក្សរ រៀងៗខ្លួន។ ខណៈដែល «LA» ជាឈ្មោះដែលគេហៅបែបខ្លីៗ និងគួរឱ្យចង់ស្តាប់ ប៉ុន្តែការពិតទៅទីក្រុង Los Angeles របស់អាមេរិកមួយនេះ ជាឈ្មោះដាក់តាមទន្លេឈ្មោះថា «El Rio de Nuestra Senora Reina de Los Angeles de La Poricuncula» តែក្រោយមកក៏ត្រូវបានគេហៅថា Los Angeles ឬ LA នេះ។

    ចំណែកទីប្រជុំជនរបស់ប្រទេសវែលវិញ ត្បិតតែមិនមានទំហំធំអាចត្រូវបានចាត់ទុកថាជាទីក្រុង ប៉ុន្តែវាមានឈ្មោះរហូតដល់ ៥៨តួអក្សរ ឯណោះ នោះគឺ «Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch» ។ វាក៏ត្រូវបានគេហៅខ្លីៗថា Llanfairpwllgwyngyll ផងដែរ ប៉ុន្តែយ៉ាងណាក្ដីវានៅតែពិបាកក្នុងប្រកបតួអក្សរដដែល។ មួយចំនួនទៀតគឺ «Azpilicuetagaraycosaroyarenberecolarrea» នៅប្រទេសអេស្បាញ, «Äteritsiputeritsipuolilautatsijänkä» ប្រទេសហ្វាំងឡង់ និង «Muckanaghederdauhaulia» នៅ County Galway ប្រទេសអៀរឡង់ ដែលសុទ្ធជាទីក្រុងមានឈ្មោះវែងជាងគេនៅអ៊ឺរ៉ុប៕

    អត្ថបទ៖ លីដា
    ប្រភព៖ uskings

    Share This Post: