អស់ទាស់! សំបុកអ្នកប្រេីប្រាស់ និងជួញដូរគ្រឿងញៀនត្រូវបានបង្រ្កាបនៅក្នុងទឹកដីខណ្ឌដូនពេញ
ភ្នំពេញ ៖ សំបុកនៃអ្នកប្រេីប្រាស់ និងជួញដូរគ្រឿងញៀនត្រូវបានបង្រ្កាបនៅក្នុងទឹកដីខណ្ឌដូនពេញ ។ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១:៣០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរ និងសំរួលទីតាំងអោយប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងទីតាំង ផ្ទះសំណាក់ យីហោ ឡេស៊ីហ្វ ផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២។
ស្តីពីលទ្ធផលបើកកិច្ចប្រតិបត្តិការស្រាវជ្រាវឈានដល់បើកការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងសំរួលទីតាំងអោយប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ ឡេស៊ីហ្វីស ដែលមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចយើងបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ដែលបានសំរួលទីតាំងអោយប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់(ស្រី០៣នាក់)រួមមាន៖ ១/ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់ , ២/ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ ) , ៣/ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ, ៤/ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ , ៥/ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់) ,៦/ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់) ,៧/ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់) និង ៨/ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់)។
វត្ថុតាងចាប់យករួមមាន ១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់ ២/កាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក ៣/ដាវកែច្នែ និងកាំបិតចំនួន០៣ដើម ៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ ៥/ឧបករណ៍ប្រើប្រាស់មួយចំនួន ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕












ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ