ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនគួរឲ្យជឿសោះថា សំបកក្រូចឆ្មារពណ៌លឿងមានប្រសិទ្ធភាពអាចព្យាបាលជម្ងឺឈឺសន្លាក់ឆ្អឹងបាន

    BY Khmernote Media March 29, 2018
    មិនគួរឲ្យជឿសោះថា សំបកក្រូចឆ្មារពណ៌លឿងមានប្រសិទ្ធភាពអាចព្យាបាលជម្ងឺឈឺសន្លាក់ឆ្អឹងបាន

    ជម្ងឺឈឺសន្លាក់​ឆ្អឹង គឺកើត​ឡើងដោយសារតែ​មាន​មេរោគបានជ្រៀតចូល​ក្នុង​សន្លាក់​ធំៗ​នៃ​រាង​កាយ​មនុស្ស​យើង ដូច​ជា ក្បាល​ជង្គង់ ស្មា កដៃ ជាដើម។ ជម្ងឺនេះបណ្ដាលឲ្យមានការឈឺចាប់ និងពិបាកក្នុងការកម្រើក ឬធ្វើចលនាពត់ពែន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាថ្នាំបំបាត់ការឈឺចាប់អាចជួយសម្រាល ឬបំបាត់ការឈឺចាប់បានត្រឹមរយៈពេលខ្លីមួយតែប៉ុណ្ណោះ។ ប៉ុន្តែរូបមន្តបែបធម្មជាតិដោយប្រើប្រាស់ត្រឹមតែសម្បកក្រូចឆ្មារលឿងដែលមនុស្សជាច្រើនគិតថាគ្មានប្រយោជន៍ បែរជាអាចបំបាត់ការឈឺសន្លាក់ឆ្អឹងបានជារៀងរហូតទៅវិញ ដោយគ្រាន់តែអនុវត្តន៍តាមរបៀបខាងក្រោម ៖

    វិធីទី ១ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោស ឬឈូសយកតែសំបកក្រូចឆ្មារពណ៌លឿងក្នុងចំនួនសមល្មមដែលត្រូវប្រើ។បន្ទាប់មកយកវាទៅបិតលើតំបន់សន្លាក់ដែលអ្នកមានអារម្មណ៍ថាឈឺ រួចយកបង់សម្រាប់រុំរបួស ឬក្រណាត់ស្អាតមករុំពីលើ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោងជាការស្រេច។ អ្នកប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលជាក់ជាមិនខាន!

    វិធីទី ២ ៖ គ្រឿងផ្សំដែលត្រូវការមានដូចជា ក្រូចឆ្មារពណ៌លឿងចំនួន ២ ផ្លែ ស្លឹកប្រេងខ្យល់ចំនួនសមល្មម និងប្រេងអូលីវសុទ្ធ។របៀបអនុវត្តន៍ គឺជាដំបូងអ្នកត្រូវចិតសំបកក្រូចឆ្មារចេញឲ្យអស់សិន ហើយដាក់វានៅក្នុងក្រឡកែវមួយដែលមានគម្រប។ បន្ទាប់មកចាក់ប្រេងអូលីវចូលឲ្យជិតដល់មាត់ក្រឡ រួចសឹមដាក់ស្លឹកប្រេងខ្យល់ចូល។ បិទគម្របទុកត្រាំចោលឲ្យបានរយៈពេល ២ សប្តាហ៍សិនសឹមប្រើប្រាស់ ដោយយកក្រណាត់ស្អាតមួយមកជ្រលក់ ហើយជូតលាបទៅលើតំបន់សន្លាក់ដែលឈឺ។ កុំភ្លេចយកបង់សម្រាប់រុំរបួសមកចងរុំពីលើ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍ជារៀងរាល់យប់នៅមុនពេលចូលគេង និងស្រាយចេញនៅពេលព្រឹកបន្ទាប់ រហូតដល់ជាសះស្បើយ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Healthandhealthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay