ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសពីនាក់បិះជួបគ្រោះធ្ងន់ បន្ទាប់ភ្លេចពន្លត់ម៉ាស៊ីនរថយន្តពេលកំពុងចាក់សាំង

    BY Khmernote Media March 29, 2018
    បុរសពីនាក់បិះជួបគ្រោះធ្ងន់ បន្ទាប់ភ្លេចពន្លត់ម៉ាស៊ីនរថយន្តពេលកំពុងចាក់សាំង

    បរទេស ៖ នៅការ៉ាសសាំងគេតែងដាក់បម្រាមមួយចំនួន សំរាប់ដាស់តឿនពីប្រការដែលអាចបង្កជាគ្រោះថ្នាក់អោយអ្នកពេលកំពុងចាក់សាំង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីរន្ធត់មួយ ដែលភ្លើងបានឆាបឆេះឡើងខណៈពេលបុរសម្នាក់កំពុងចាក់សាំងចូលរថយន្តដោយខ្លួនឯង។ តាមរយៈវីដេអូដែលគេបង្ហោះក្នុងបណ្តាញសង្គមបានបង្ហាញថា បុរសពីរនាក់បានឈប់រថយន្តដើម្បីចាក់សាំងនៅការ៉ាសសាំងមួយកន្លែង។
     បុរសម្នាក់បានចុះពីលើរថយន្តដើម្បីទៅបង់ប្រាក់ ឯគ្នាគេម្នាក់ទៀតក៏បានចុះមកដើម្បីត្រៀមចាក់សាំងបញ្ចូលក្នុងរថយន្ត។ ពួកគេបានឈរនិយាយគ្នាលេងខណៈពេលកំពុងចាក់សាំង ភ្លាមៗនេះដែលភ្លើងក៏បានឆាបឆេះឡើង​ ម្នាក់ក្នុងចំណោមគេទាំង២នេះបានទាញទុយោរសាំងចេញពីរថយន្ត។ ភ្លើងត្រូវបានឆេះរាលដាលពេញកន្លែងនោះ តែបុគ្គលិកនៅការ៉ាសនោះបានយកបំពង់ពន្លត់អគ្គីភ័យមកពន្លត់វាទាន់ពេល។ ការឆាបឆេះនេះត្រូវបានគេដឹងថាបណ្តាលមកពីបុរសទាំងពីរមិនបានពន្លត់ម៉ាស៊ីនរថយន្តរបស់ខ្លួនខណៈពេលកំពុងចាក់សាំងនោះ៕

    អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay