គាំទ្រចំណាត់ការ! រថយន្តរកស៊ីដឹកជញ្ជូនដី និងខ្សាច់ ដែលប្រហែសធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវ ត្រូវអាជ្ញាធរហៅអ្នកគ្រប់គ្រងឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ឲ្យស្អាតទើបប្រគល់រថយន្តឲ្យវិញ
រថយន្តក្រុមឈ្មួញរកស៊ីដឹកជញ្ជូនដី និងខ្សាច់ មិនគ្របឲ្យបានត្រឹមត្រូវ ហូរទឹកកក្លាក់ កំពប់ធ្លាក់ដី និងខ្សាច់ពេញផ្លូវ ត្រូវបានលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះ ចុះធ្វេីការឃាត់រថយន្តបានចំនួន៣គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ និងហៅអ្នកគ្រប់គ្រងមកណែនាំ និងធ្វេីកិច្ចសន្យា ឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ដែលធ្លាក់ពេញផ្លូវនោះឲ្យបានស្អាតឡេីងវិញ ចាប់ពីមុខច្រកចេញចូលក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ នៅផ្លូវជាតិលេខ២ អតីតរោងចក្រផលិតស៊ីម៉ងត៍ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រហូតដល់ផ្លូវ៦០ម៉ែត្រ កន្លែងដែលដឹកដីយកទៅចាក់នោះ ទេីបអនុញាតិប្រគល់រថយន្តជូនវិញ ។
ដូច្នេះហេីយសូមឲ្យអ្នកបើកបររថយន្តទាំងនោះ ចូលរួមសហការណ៍សម្អាតបរិស្ថាន ដើម្បីយើងទាំងអស់គ្នា សោភ័ណ្ឌភាពដងផ្លូវ ឲ្យមានសណ្តាប់ធ្នាប់ល្អ ចៀសវាង ធ្លាក់ដី ធ្លាក់ខ្សាច់ ឬថ្ម ប៉ះពាល់ខ្ទាតប្រលាក់ តាមផ្លូវ ឬអ្នកដំណើរហេីយ មួយវិញទៀតនៅពេលដី ឬខ្សាច់ស្ងួត វានិងប្រែជាកម្ទេចដីហ៊ុយដីទ្រលោម ប៉ះពាល់ដល់បរិស្ថាន យេីងត្រូវសហការគ្នាចូលរួមថែទាំ និងសម្អាតឲ្យបានស្អាតឡេីងវិញ ដេីម្បីងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព ពោលគឺមិនបង្កការគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ៕





ប្រភព៖ បងម៉េងអ្នកសារព័ត៌មាន /ABC