ចង់ឲ្យមនុស្សស្រីងាកមកចាប់អារម្មណ៍លើអ្នកខ្លះមែនទេ គួរតែបញ្ឈប់នូវទង្វើទាំងនេះ
យើងដឹងហើយថានៅពេលដែលយើងលួចស្រលាញ់នរណាម្នាក់យើងតែងតែយកចិត្តទុកដាក់និងចាប់អារម្មណ៍ជាពិសេស មិនថាគេធ្វើអ្វីក៏យើងយល់ស្របដែរ។ តែអ្នកមិនដឹងទេថាការធ្វើបែបនេះបែរជាធ្វើឲ្យអ្នកដែលយើងលួចស្រលាញ់នោះឆាប់ធុញនិងវត្តមានរបស់យើងទៅវិញទេ។ ដូចនេះអ្នកគួរតែធ្វើមិនដឹង មិនលឺនឹងមិនគួរអនុវត្តន៍នូវទង្វើបែបនេះតទៅទៀតឡើយ៖
១. ចូលកុំឆ្លើយតបសារទៅគេលឿន៖ នៅពេលដែលគេផ្ញើរសារមកយើងហើយយើងក៏ឆ្លើយ តបទៅគេភ្លាមៗ និងចាំតែអង្គុយតបសាររបស់គេរហូតទាំងមិនដឹងថាពេលណាទើបគេផ្ញើរមក អ្នកគួរតែបញ្ឈប់ទង្វើនេះភ្លាមបើសិនជាចង់ឲ្យគេងាកមកចាប់អារម្មណ៍លើអ្នកខ្លះ។

២. មានពេលទំនេរសម្រាប់គេ ២៤ម៉ោង៖ នៅពេលដែលអ្នកតាមចិត្តរបស់គេគ្រប់ពេល និងមានពេលសម្រាប់រូបនាងរហូតនោះ អ្នកនិងធ្វើឲ្យរូបនាងមើលស្រាលអ្នក លើសពីនេះគេក៏មិនបានស្គាល់ពីតម្លៃរបស់អ្នកដែរ។
៣. កុំតែងតែយល់ស្របនឹងគេគ្រប់រឿង៖ មិនថាគេនិយាយអ្វី ឬធ្វើអ្វីនោះទេអ្នកតែងតែយល់ស្របនិងព្រមធ្វើតាមគេរហូតការធ្វើបែបនេះគឺខុសហើយ អ្នកគួរតែបង្ហាញពីយោបល់របស់អ្នកឲ្យគេបានដឹង ដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីគេ។

៤. កុំជូនកាដូរដោយមិនមានមូលហេតុ៖ អ្នកតែងតែចំណាយលុយចោលទៅលើគេទាំងដែលមិនដឹងចិត្តគេច្បាស់លាស់ នោះដូចជាអ្នកជះលុយដោយឥតប្រយោជន៍ ហើយគេអាចនិងបានចិត្តខ្លាំងឡើងធ្វើអ្វីតាមតែអំពើចិត្តរបស់គេ។

៥. កុំកែប្រែខ្លួនឯងដើម្បីគេ៖ ដើម្បីតែចង់ឲ្យគេចាប់អារម្មណ៍សុខចិត្តកែប្រែចារឹករបស់ខ្លួនដើម្បីគេនោះគឺខុសហើយ បើសិនជាគេស្រលាញ់អ្នកពិតនោះគេនឹងអាចទទួល យកទាំងចំណុចល្អ និងចំណុចអាក្រក់របស់អ្នក។

៦. កុំព្យាយាមសម្ដែងថាអ្នកកំពុងតែចាប់អារម្មណ៍លើគេ៖ ការធ្វើបែបនេះអាចឲ្យគេដឹងចិត្តយើង ហើយពេលខ្លះគេអាចនឹងព្យាយាមគេចមុខពីអ្នកក៏ថាបាន។ ដូចនេះអ្នកគួរតែរៀនលាក់អារម្មណ៍ខ្លះ និងកុំឲ្យនារីអាចដៅចិត្តរបស់អ្នកបានដោយងាយស្រួល៕
អត្ថបទ៖ Sai
រូបភាព៖ Google