ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាថ៌កំបាំងរឿងលុយមួយចំនួន ដែលអ្នកមានមិនងាយនឹងប្រាប់ដល់អ្នក

    BY autoadmin September 9, 2019
    អាថ៌កំបាំងរឿងលុយមួយចំនួន ដែលអ្នកមានមិនងាយនឹងប្រាប់ដល់អ្នក

    ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដកស្រង់ចេញពីអ្នកមាន ដែលអាចជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា៖

    ១. ស្វែងរកគំនិតវិនិយោគនៅក្នុងជីវិតប្រចាំថ្ងៃ៖ អ្នកគ្រប់គ្រង់នៃមូលនិធិ Fidelity Magellan បាននិយាយថា ប្រពន្ធរបស់គាត់មានការរំភើបចំពោះការពិត ដែលថាក្រុមហ៊ុន Hanes បានលក់ស្រោមបាម៉ាក L’eggs របស់ខ្លួននៅក្នុងហាងលក់គ្រឿងទេស បន្ទាប់មកគាត់ក៏គិតថា ក្រុមហ៊ុននេះកំពុងធ្វើអ្វីមួយហើយ។ ដូច្នេះគាត់បានទិញភាគហ៊ុនរបស់ Hanes ទុក ហើយក្រោយមកវាបានកើនឡើង ៦ដង។

    ២. ទទួលយកហានិភ័យ ដើម្បីទទួលបានជោគជ័យ៖ សហគ្រិនលោក Peter Shankman បាននិយាយថា គាត់បានធ្វើការនៅ AOL ក្នុងទស្សវត្ស ឆ្នាំ១៩៩០ នៅពេលដែលក្រុមហ៊ុនអនុញ្ញាតឱ្យមានបុគ្គលិកតែ ៣០០នាក់ ប៉ុណ្ណោះ។ ខ្សែភាពយន្ដទីតានិក (Titanic) ក៏បានចេញផ្សាយ ដូច្នេះខ្ញុំបានប្រើលុយរបស់ខ្ញុំ និងបោះពុម្ពអាវយឺតចំនួន ៥០០ មានអក្សរវាយពីលើថា “It sank. Get over it.” ។

    គាត់ឱ្យដឹងថា បើពេលនោះគាត់មិនបានលក់អាវទាំងនោះទេ គាត់គ្មានផ្ទះសម្បែងនៅទេ។ គាត់លក់អាវបាន ៥០០អាវ ក្នុងរយៈពេល ៦ម៉ោង រកបានប្រហែល ៥,០០០ដុល្លារអាមេរិក (five grand)។ បន្ទាប់មកគាត់បានទូរស័ព្ទទៅ USA Today ដើម្បីរាយការណ៍រឿងរបស់គាត់។ ក្រោយមកគាត់លក់បានអាវចំនួន ១០,០០០ នៅលើបណ្តាញអ៊ីនធឺណេត ក្នុងរយៈពេល ២ខែ និងរកបាន ១០០,០០០ដុល្លារអាមរិក។

    ៣. ប្រើតម្លៃថោក ហើយមានមោទនភាពចំពោះវា៖ តារាសម្ដែង Kelly Ripa បានឱ្យដឹងថា នៅពេលដែលអ្នកបានឃើញប័ណ្ណបញ្ចុះតម្លៃទាំងនោះ មើលទៅវាដូចជាវិក័យប័ត្រប្រាក់ដុល្លារកំពុងសម្លឹងមើលអ្នកហើយ … វាជារបៀបដែលខ្ញុំធំឡើង។ ហេតុអ្វីមិនធ្វើ?

    ៤. ទៅទូ ATM តែមួយដងក្នុងមួយសប្តាហ៍ ហើយបង់ថ្លៃអ្វីគ្រប់យ៉ាងជាមួយសាច់ប្រាក់៖ វិធីនេះនឹងត្រូវបង្ខំយើងឱ្យចេះគិតគូរលើថវិកា និងចំណាយតែអ្វីដែលមាននៅសល់ក្នុងកាបូប។ ជារៀងរាល់សប្តាហ៍យើងគួរតែកាត់បន្ថយចំនួនដកប្រាក់តាម ATM ម្ដង ២០ដុល្លារ ដើម្បីកំណត់ថាយើងអាចចាយតិចបានប៉ុណ្ណា។ នេះបើតាមសម្ដីលោក Alan Corey អ្នកនិពន្ធសៀវភៅ “A Million Bucks by 30”។

    ៥. អ្នកមានមិនខុសពីយើងនោះទេ៖ បើអ្នកគិតថា ពួកអ្នកមាននឹងចំណាយលុយលើរបស់ប៊្រេនៗ អ្នកគិតខុសហើយ។ សូម្បីតែការកាត់សក់ ក៏ពួកគេចូលទៅកាត់នៅក្នុងហាងបែបបែបប្រពៃណីធម្មតាដែរ។

    វិនិយោគយ៉ាងប្រថុយប្រថាន៖ ដៃគូក្រុមហ៊ុនច្បាប់ល្បីឈ្មោះម្នាក់បានឱ្យដឹងថា គាត់ធ្លាប់បានអានកាសែត Wall Street Journal ហើយបានដឹងថាភាគហ៊ុនរបស់ Talbots គួរតែត្រូវឡើងខ្ពស់ ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀងបរាជ័យភាគហ៊ុនរបស់វាក៏ធ្លាក់ចុះជិត ៥០% ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ពេលនោះគាត់បានទិញភាគហ៊ុន Talbots ដែលមានតម្លៃ ៥,០០០ដុល្លារ ហើយក្រោយមកតម្លៃរបស់វាបានកើនឡើង ៥០% ទើបគាត់សម្រេចចិត្តលក់វានៅពេលនោះទៅ។

    មានភាពវាងវៃជាមួយការងារ៖ លោក Alan Corey បាននិយាយថា នៅពេលចរចាប្រាក់ខែថ្មី អ្នកគួរតែបញ្ចប់ការចរចាដោយស្នើសុំឱ្យពិនិត្យការងារ (review) រាល់ពេលប្រាំបួនខែម្ដង ជំនួសឱ្យការត្រួតពិនិត្យរយៈពេល ១២ម្ដង តាមធម្មតា។ សំណើនេះតែងតែត្រូវបានគេយល់ព្រម ហើយវាផ្តល់ឱ្យអ្នកនូវការតំឡើងប្រាក់ខែ ឬប្រាក់រង្វាន់បានលឿន ចំណេញពេលធម្មតារយៈពេល ៣ខែ ឯណោះ។

    អ្នកមានមិនឆ្លាតខ្លាំងដូចដែលអ្នកគិតនោះទេ៖ វាពិតជាអស្ចារ្យណាស់ដែលមនុស្សគ្រប់រូបគិតថា អ្នកជាមនុស្សឆ្លាតពេលដែលអ្នកមានលុយកាន់នឹងដៃ។ សហគ្រិន និងវិនិយោគិនម្នាក់គាត់បាននិយាយថា បន្ទាប់ពីគាត់លក់ក្រុមហ៊ុនរួច គាត់ត្រូវបានគេសាកសួរជាសំណួរ ហើយគាត់បានព្យាយាមឆ្លើយនូវសំណួរនោះយ៉ាងពិបាក ទាំងដែលការពិតរយៈពេល ៦ឆ្នាំ មកនេះគាត់ឆ្លើយវាដដែលៗ។

    យើងមិនឈប់រហូតដល់យើងទទួលបានកិច្ចព្រមព្រៀង៖ លោក August Turak ធ្លាប់បាននិយាយថា មានពេលមួយគាត់បានទៅរកប្រធានផ្នែកគាំទ្រអតិថិជន ដើម្បីដោះស្រាយកុំព្យូទ័រដែលមានបញ្ហា ប៉ុន្តែការពិតទៅវាផុតការធានាទៅហើយ ប៉ុន្តែគាត់ត្រូវបានគេផ្ដល់ជូនកុំព្យូទ័រថ្មីនៅថ្ងៃបន្ទាប់។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការស្វែងរកជំនួយ អ្នកនឹងឈានដល់នរណាម្នាក់ដែលមានឆន្ទៈក្នុងការជួយអ្នក ដើម្បីដោះស្រាយបណ្តឹង និងដោះស្រាយបញ្ហាឱ្យអ្នកដូចគ្នា៕

    អត្ថបទ៖ លីដា

    Share This Post: