ព័ត៌មានជាតិ
អញ្ចឹងបានវិស័យព្រះពុទ្ធសាសនាធ្លាក់ចុះណាស់ ដោយសារតែមានបុគ្គលបែបនេះ
BY Khmernote Media
September 7, 2019
ក្រុងកោះរ៉ុង- កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹមបានឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃ។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទីព្រឹក នៅចំណុច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនសង្ស័យឈ្មោះ រុន រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើត ភូមិជ្រៃ ឃុំសាធ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា បានក្លែងខ្លួនជាសង្ឃដេីរបោកប្រាស់ប្រជាពលរដ្ឋពិតប្រាកដមែន។ បច្ចុប្ប្នន្នកម្លាំងនគរបាលប៉ុស្តិ៍បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ Huy Bunleng