ព័ត៌មានជាតិ
ពុទ្ធោព្រៃផ្សៃយ៉ាងនេះ! ឪចុង ស្រវឹងស្រាវាយប្រពន្ធមិនបាន ស្រាប់តែវាយទាត់ធាក់មកលើកូនចុង របួសធ្ងន់ងើបដើរមិនរួច
BY Khmernote Media
September 9, 2019
ស្រុកព្រៃ ៖ នគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលប្រើហិង្សាវាយទាត់ធាក់ទៅលើក្មេងតូចជាកូនចុង កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នគរបាលបញ្ជាក់តាមរបាយការណ៍ថា
ជនសង្ស័យឈ្មោះ អ៊ូម ពៅ ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ បានប្រើអំបោស ជារំពាត់ ប្រើដៃនិងជើង វាយ ទាត់ធាក់ទៅលើកូនចុង ឈ្មោះ ពៅ ដំ ភេទប្រុស អាយុ៣ឆ្នាំ បណ្តាលអោយរងរបួសពេញដងខ្លួន ដែលតាមស្ត្រីជាម្តាយក្មេងតូចអះអាងថា ដោយសារបុរសជាឳពុកចុងនេះ ស្រវឹងស្រារករឿងវាយរូបគាត់ជាប្រពន្ធមិនបាន ទើបវាយកូនចុងតែម្តង។ បច្ចុប្បន្ននគរបាលឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង