ព័ត៌មានជាតិ
ដឹងអត់ថា ខេត្តណាមានសិស្សប្រឡងបាក់ឌុបឆ្នាំ២០១៩ ទទួលបាននិទ្ទេស A ច្រើនជាងគេ?
BY Khmernote Media
September 9, 2019
យោងតាមការបង្ហោះជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំ២០១៩នេះ ជាប់ចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២% ធៀបនឹងឆ្នាំ២០១៨ ជាប់ចំនួន ៦៧.០៧% ។ ហើយជាលទ្ធផល បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ ,និទ្ទេស B ២៤៣០នាក់ , និទ្ទេស C ៥៨៤៧នាក់ , និទ្ទេស D ១៤១០០នាក់ និង និទ្ទេស E ៥៦២៣២នាក់។
នៅក្នុងរាជធានីភ្នំពេញ មានបេក្ខជនទទួលបាននិទ្ទេស A ច្រើនជាងគេរហូតដល់ ១៤១នាក់ ហើយសម្រាប់នៅតាមបណ្តាខេត្ត ដែលមានបេក្ខជនទទួលបាននិទ្ទេស A ច្រើនជាងគេវិញនោះគឺ ខេត្តសៀមរាប មានចំនួនរហូតដល់ ៣៨នាក់៕

អត្ថបទ៖ សេម