ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបុរាណវិទ្យារុស្ស៊ីបានរកឃើញឧបករណ៍ម៉្យាងដូចជា “iPhone” ចេញពីផ្នូរបុរាណអាយុកាល ២១០០ឆ្នាំ

    BY autoadmin September 9, 2019
    អ្នកបុរាណវិទ្យារុស្ស៊ីបានរកឃើញឧបករណ៍ម៉្យាងដូចជា “iPhone” ចេញពីផ្នូរបុរាណអាយុកាល ២១០០ឆ្នាំ

    ឧបករណ៍សល់ពីសម័យបុរាណ ដែលមើលទៅដូចជាទូរស័ព្ទ iPhone ឬស្មាតហ្វូនសម័យបច្ចុប្បន្នដទៃទៀត ត្រូវបានរកឃើញដោយបុរាណវិទូមួយក្រុម ដែលពួកគេកំពុងសិក្សានៅទីតាំងពិសេសមួយឈ្មោះថា “Russian Atlantis” ។ ឧបករណ៍ដែលដូចជាទូរស័ព្ទនោះមានទំហំ ១៨សង់ទីម៉ែត្រ គុណនឹង ៩សង់ទីម៉ែត្រ និងត្រូវបានច្នៃចេញពីត្បូងពេជ្រ ដែលមានត្បូងពណ៌ចម្រុះពណ៌ និងកាក់ wuzhu ចិនជាគ្រឿងតុបតែង។

    ក្រុមអ្នកវិទ្យាសាស្ត្របានហៅឧបករណ៍នេះបែបលេងសើចថាជា “iPhone” ប៉ុន្តែពួកគេនិយាយថា វាពិតជាឧបករណ៍អ្វីមួយ គ្រាន់តែថាវាបានខូចទៅតាមពេលវេលាទៅហើយ។ ប៉ុន្តែយ៉ាងណាវាអាចនិយាយបានថា iPhone បុរាណនេះ គឺជាការរកឃើញដ៏គួរឱ្យរំភើបមួយ ក្នុងចំណោមវត្ថុជាច្រើនដែលរកឃើញដោយអ្នកបុរាណវិទូនៅតំបន់ “Russian Atlantis” នេះ ។

    ទីតាំងនេះត្រូវបានគេហៅថា “Russian Atlantis” ដោយសារវាមានទីតាំងស្ថិតនៅក្រោមភ្នំ Sayan ដែលជាអាងស្តុកទឹកដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងពីតម្រូវការរបស់រោងចក្រថាមពលធំជាងគេរបស់ប្រទេសរុស្ស៊ី។ ទោះយ៉ាងណាទឹកហូរអស់ពីទីនោះក្នុងរយៈពេលពីរបីសប្តាហ៍ក្នុងខែឧសភា និងមិថុនាកន្លងមក ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រអាចចូលមើលកំណប់ ដែលមានតាំងពីយុគសម័យសំរិទ្ធរហូតដល់សម័យកាល Genghis Khan នេះ៕

    អត្ថបទ៖ លីដា

    Share This Post: