ព័ត៌មានជាតិ
ស្ទូចយករថយន្តស្លាកលេខ ខ.ម ដែលចតខុសច្បាប់ យកមកផាកពិន័យតាមច្បាប់ដោយគ្មានការយោគយល់
BY Khmernote Media
September 9, 2019
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ នៅថ្ងៃនេះកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់បានធ្វេីការស្ទូចយករថយន្តស្លាកលេខ ខ.ម ដែលចតខុសច្បាប់ ដេីម្បីយកមករក្សាទុកនៅស្នងការដ្ឋាន និងធ្វេីការផាកពិន័យតាមច្បាប់។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជាពិសេសឡានដែលប្រេីប្រាស់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ