អន្តរជាតិ
ព្យុះទីហ្វុង Faxai សម្លាប់មនុស្សម្នាក់ និងបណ្ដាលឱ្យកកស្ទះមធ្យោបាយដឹកជញ្ជូនជាច្រើននៅប្រទេសជប៉ុន
BY autoadmin
September 9, 2019
ប៉ូលីសបាននិយាយនៅថ្ងៃច័ន្ទ ទី៩ ខែកញ្ញា នេះថា ព្យុះទីហ្វុងមួយដែលបោកបក់ខ្លាំងបំផុតនៅជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានវាយប្រហារភាគខាងកើតទីក្រុងតូក្យូ ដោយបានសម្លាប់មនុស្សម្នាក់។ ជើងហោះហើរជាង ១៦០ ត្រូវបានលុបចោល ហើយខ្សែរថភ្លើងជាច្រើនត្រូវបានបិទរាប់ម៉ោង ដែលធ្វើឱ្យមានការរំខានដល់អ្នកដំណើររាប់លាននាក់នៅតំបន់តូក្យូ ដែលមានប្រជាជនប្រមាណ ៣៦លាននាក់ ដោយអាជ្ញាធរបានព្រមានថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើអ្នកនៅខាងក្រៅ។

ព្យុះ Faxai មានល្បឿនខ្យល់រហូតដល់ ២០៧ គីឡូម៉ែត្រ/ម៉ោង និងធ្វើឱ្យមានការបាក់ដីនៅ Chiba ភាគខាងកើតនៃរដ្ឋធានី បន្ទាប់ពីធ្វើការវាយលុកកាត់ឆ្នេរសមុទ្រតូក្យូ។ ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា រូបភាពពីកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះបានបង្ហាញថា ជនរងគ្រោះដែលស្លាប់ត្រូវបានបោកខ្លួនទៅអគារមួយ ដោយសារខ្យល់មានកម្លាំងខ្លាំងពេកដែលធ្វើឱ្យជនរងគ្រោះស្លាប់តែម្ដង៕



