ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលទាំងយប់! ដាច់អាងហែលទឹកសិប្បនិមិត្ត ហូរតាមទឹកទៅប៉ះហ្នឹងស្ពានកោះមិត្ត (មានវីដេអូ)

    BY Khmernote Media September 10, 2019
    ផ្អើលទាំងយប់! ដាច់អាងហែលទឹកសិប្បនិមិត្ត ហូរតាមទឹកទៅប៉ះហ្នឹងស្ពានកោះមិត្ត (មានវីដេអូ)

    ខេត្តកំពង់ចាម៖ កាលពីវេលា ម៉ោង ០៧ និង ២០នាទីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានហេតុការណ៍ផែអាងហែលទឹកសិប្បនិមិត្ត ១កន្លែង ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅប៉ះហ្នឹងស្ពានកោះមិត្ត ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    នៅក្នុងហេតុការណ៍នោឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានចុះមកត្រួតពិនិត្យកន្លែងកើតហេតុទាំងយប់ ហើយបានបញ្ជាកម្លាំងអន្តរាគមន៍ អូសផែអាងទឹកនោះចេញពីតំបន់កើតហេតុ។

    សូមបញ្ជាក់ថា អាងទឹកសិប្បនិមិត្ត ខាងលើនេះ មានទំហំ ៦០ម៉ែត្រ គុណនឹងទទឹង ២២ ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ហើយបានដាច់ដោយសារកម្លាំងទឹកហូរបុក។ មកដល់ពេលនេះ កម្លាំងអន្តរាគមន៍ កំពុងតែបានប្រើសាឡង់ ២គ្រឿង ដើម្បីអូសយកផែអាងទឹកខាងលើ ចេញពីកន្លែងកើតហេតុ៕

    អត្ថបទ៖ សេម
    រូបភាព និង វីដេអូ៖ Ravy Vann

    Share This Post:
    MPO4D jitutoto mpo4d Mpoplay