ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! សាកលវិទ្យាល័យ Excelpolitan University ក្លាយជាទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនទៅវិញ

    BY Khmernote Media September 10, 2019
    ហួសចិត្ត! សាកលវិទ្យាល័យ Excelpolitan University ក្លាយជាទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនទៅវិញ

    ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនជាង១០០នាក់ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអនឡាញ និងស្នាក់នៅខុសច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួនសរុប ១០៥នាក់ ស្រី១០នាក់ និងដកហូតបានកុំព្យួទ័រលើតុចំនួនន៨០គ្រឿងផងដែរ៕

     

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay