PR
ប្រភេទវ៉ាលីដែលអតិថិជន មិនគួរមើលរំលង ជាមួយគុណភាពខ្ពស់ និងការបញ្ចុះតម្លៃរហូតដល់៧០%
BY Khmernote Media
March 30, 2018
(ភ្នំពេញ)៖ រីករាយក្នុងការជ្រើសរើសប្រភេទវ៉ាលី ដែលអតិថិជនទាំងអស់មិនគួរមើលរំលងជាមួយម៉ាក ជាច្រើនប្រភេទដែលរួមមានម៉ាក Victorinox, Crossing, Lojel, New Yorker Samsonite, American Tourister ជាមួយភាពស្វឹតរឹងមាំ មានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ។

ម៉ាកវ៉ាលីទាំងអស់នេះ សុទ្ធសឹងជាម៉ាកល្បីៗ និងមានការគាំទ្រ និងទទួលស្គាល់ពីអតិថិជនទាំងក្នុង និងក្រៅប្រទេស គ្រប់ម៉ាកនីមួយៗមានគុណភាពល្អ និងមានការផ្តល់ជូននូវការធានាទៀតផង ហើយជាពិសេសមានម៉ូដស្អាតៗ តម្រូវតាមចំណូលចិត្ត និងស្ទាយរបស់លោកអ្នក។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គ្រប់ម៉ាកវ៉ាលីទាំងអស់នេះ ក៏មានការបញ្ចុះតម្លៃរហូតដល់ទៅ៧០ភាគរយផងដែរ។ ប្រសិនបើអតិថិជន ទាំងអស់ត្រូវការសូមកុំភ្លេចមកជាវនៅផ្សារទំនើបអ៊ីអនជាន់ផ្ទាល់ដី៕

