ម៉ាឡេស៊ីបញ្ជូនម៉ាស់ចំនួនកន្លះលាន ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ខណៈសាលារៀនរាប់រយត្រូវបិទទ្វារ ដោយសារភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី
ម៉ាឡេស៊ី៖ អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារទី១០ ខែកញ្ញាថា ម៉ាស់បិទមុខចំនួនកន្លះលានត្រូវបានបញ្ជូនទៅសារ៉ាវ៉ាក់ ដែលរដ្ឋមានកម្រិតនៃការបំពុលបរិយាកាសកើនឡើងខ្ពស់ ដែលជាឥទ្ធិពលនៃភ្លើងឆេះព្រៃមកពីឥណ្ឌូនេស៊ីប្រទេសជិតខាង ខណៈសាលារៀនរាប់រយក៏ត្រូវបិទទ្វារមួយរយៈ។ កសិករឥណ្ឌូនេស៊ីច្រើនតែប្រើភ្លើង ដើម្បីឈូសឆាយដីសម្រាប់ដាំដូងប្រេង និងចម្ការដូងប្រេងនៅលើកោះស៊ូម៉ាត្រា ដែលវាអាចជាមូលហេតុបណ្ដាលឱ្យមានការឆេះព្រៃរាប់សប្ដាហ៍មកនេះ។ ចំពេលដែលវាស្ថិតក្នុងរដូវដែលមានភាពស្ងួតហួតហែង ធ្វើឱ្យភ្លើងឆេះមានរយៈពេលយូរ និងបានធ្វើឱ្យមានអព្ភពុល វាយប្រហារទៅប្រទេសជិតខាងដូចជា៖ ថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីបានបញ្ជូនបុគ្គលិកសន្តិសុខរាប់ពាន់នាក់ ដើម្បីពន្លត់អគ្គិភ័យព្រៃ បន្ទាប់ពីបានប្រកាសអាសន្ននៅក្នុងខេត្តចំនួន ៦ នៅលើកោះស៊ូម៉ាត្រា និងកោះ Borneo ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “NADMA បានទិញម៉ាស់មុខចំនួន ៥០០,០០០ ហើយបានបញ្ជូនពួកគេទៅសាខារបស់ទីភ្នាក់ងារនៅសារ៉ាវ៉ាក់” ។ ទីភ្នាក់ងារ និងក្រសួងអប់រំក៏កំពុងធ្វើការ ដើម្បីផ្តល់ម៉ាស់ដល់សាលារៀននៅតំបន់រងគ្រោះផងដែរ៕




អត្ថបទ៖ លីដា