ស្រីៗនៅម៉ាឡេស៊ីជាង ៧០% អះអាងថា មិនរៀបការឡើយជាមួយបុរស ដែលរកចំណូលក្នុងមួយខែបានចំនួន….
ប្រទេសម៉ាឡេស៊ី ៖ ក្នុងពេលបច្ចយប្បន្ននេះមនុស្សស្រីចាប់ផ្តើមមានលក្ខណៈខ្ពស់ក្នុងការជ្រើសរើសដៃគូជីវិតរបស់ខ្លួន មិនមែនចេះតែប្រញាប់រៀបការមិនបានជ្រើសរើសអោយល្អិតល្អន់នោះទេ។ តាមរយៈសារព័ត៌មានបរទេសមួយបានចុះផ្សាយកាលពីថ្ងៃទី២៨ម្សិលមិញបានអោយដឹងថា ស្រ្តីនៅប្រទេសម៉ាឡេស៊ីជាង៧០ភាគរយបដិសេធមិនព្រមរៀបការនោះទេ ប្រសិនបើដៃគូមានប្រាក់ខែក្រោម៥,០០០រីងហ្គីត (ប្រហែល១,៣០០ដុល្លារ)។
ប្រហែលជា៣០ភាគរយទៀតប្រាប់ថា វាអាស្រ័យលើទំនាក់ទំនងរបស់ពួកគេ តែល្អបំផុតគឺមានប្រាក់ចំណូល៣០០០រីងហ្គីត (ជិត៨០០ដុល្លារ)។ ពួកនាងបានរៀបរាប់ថាវាពិបាកណាស់ក្នុងពេលបច្ចុប្បន្ន បើរៀបការជាមួយនឹងបុរស ដែលមានប្រាក់ចំណូលតិចពេក។ គ្រាន់តែពិធីមង្គលការសាមញ្ញគេអាចចំណាយប្រាក់ចន្លោះពី ១០,០០០ ទៅ ៣០,០០០រីងហ្គីតឯណោះ នេះមិនរាប់បញ្ចូលពិធីមង្គលការបែបប្រណិត ដែលអាចចំនាយចន្លោះពី៣០,០០០ ទៅដល់ ៦០,០០០រីងហ្គីតផង៕
អត្ថបទ ៖ Mali
ប្រភព ៖ thecoverage