នារីពិបាកលេងស្ទាយដោយសារតែជើងមិនស្រលូនមែនទេ ចឹងអ្នកគួរតែសាកល្បងនូវស្ទាយទាំងនេះ
សព្វថ្ងៃនេះនារីៗដែលមានជើងធំមិនស្អាត តែងតែមានភាពលំបាកក្នុងការរៀបចំខ្លួន ក៏ដូចជាការស្លៀកពាក់ជាដើម។ ដូចនេះហើយពួកគេតែងតែមានការគេចវេសនៅពេលដែលមានកម្មវិធីម្ដងៗ ព្រោះពួកគេមិនដឹងថាត្រូវរៀបចំខ្លួនបែបណាឲ្យសម និងមើលទៅស្រស់ស្អាត។ ចូលឈប់បារម្ភទៀតទៅ ខាងក្រោមនេះគឺជាស្ទាយរៀបចំខ្លួនដែលធ្វើឲ្យនារីមើលទៅមានជើងស្អាត និងទទួលបានទំនុកចិត្តលើខ្លួនឯង៖
១. អ្នកគួរតែជ្រើសរើសយកស្បែកជើងកវែង រឺក៏ស្រោមជើងវែងដើម្បីបិទបាំងជើងរបស់អ្នក លើសពីនេះអ្នកគួរតែជ្រើសរើសនូវពណ៌ខ្មៅព្រោះថាពណ៌នេះមិនរើសសម្លៀកបំពាក់នោះទេហើយអាចពាក់គូជាមួយនឹងស្ទាយអាវបែបណាក៏សម។


២. ចូលជ្រើើសរើសអាវណាដែលមានពណ៌ស្រគាំ រឺពណ៌ស្រាល ជៀសវាងពណ៌ស្រស់ៗព្រោះវាធ្វើឲ្យឃើញរាងរបស់យើងធំ





៣. ចូលជ្រើើសរើសខោខូវប៊យណាដែលរឹប កុំយកខោរលុងៗព្រោះវាធ្វើឲ្យមើលមិនឃើញរាងរបស់អ្នក និងធ្វើឲ្យឃើញជើងអ្នកកាន់តែធំ



៤. អ្នកក៏អាចសាកជាមួយនឹងខោជើងខ្លី រឺក៏រ៉ូបខ្លីក៏បានដែរតែ ចូលកុំយកខ្លីពេក រឺវែងពេកព្រោះវាមើលទៅមិនសមគួរយកត្រឹមពាក់កណ្ដាលភ្លៅរបស់អ្នក ដើម្បីឲ្យឃើញជើងរបស់អ្នកស្អាត៕


អត្ថបទ៖ Sai
រូបភាព៖ Google