អន្តរជាតិ

លោក Boris Johnson សម្រេចឱ្យសិស្សបរទេសដែលទើបបញ្ចប់ការសិក្សានៅអង់គ្លេស អាចមានសិទ្ធស្នាក់នៅក្នុងប្រទេសនេះថែម ២ឆ្នាំ ដើម្បីស្វែងរកការងារធ្វើ

BY
autoadmin
September 12, 2019

ការផ្លាស់ប្តូរនេះគឺបញ្ច្រាសការសម្រេចចិត្តដែលបានធ្វើឡើងក្នុង ឆ្នាំ២០១២ ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ្នកស្រី Theresa May ដែលធ្លាប់បានបង្ខំឱ្យនិស្សិតបរទេសចាកចេញពីប្រទេសក្នុងរយៈពេល ៤ខែ បន្ទាប់ពីនិស្សិតទាំងនោះបញ្ចប់សញ្ញាបត្រ។ នាយករដ្ឋមន្រ្តីអង់គ្លេសទើបកាន់តំណែងថ្មីលោក Boris Johnson បាននិយាយថា ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យនិស្សិត “បញ្ចេញសក្តានុពលរបស់ពួកគេ” ហើយចាប់ផ្តើមអាជីពនៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែក្រុមឃ្លាំមើលការធ្វើចំណាកស្រុករបស់ក្រុមយុទ្ធនាការបានហៅវាថា ជាជំហានថយក្រោយមួយ។

ការផ្លាស់ប្តូរនេះនឹងអនុវត្តចំពោះនិស្សិតអន្តរជាតិនៅក្នុងចក្រភពអង់គ្លេស ដែលកាលពីឆ្នាំមុនមានប្រហែល ៤៥០,០០០នាក់ ដែលបានចាប់ផ្តើមវគ្គសិក្សានៅក្នុងកម្រិតបរិញ្ញាបត្រ ឬខ្ពស់ជាងនេះ ចាប់ពីឆ្នាំក្រោយតទៅ។ ពួកគេត្រូវតែសិក្សានៅស្ថាប័នមួយដែលមានកំណត់ត្រាតាមដានការត្រួតពិនិត្យជនអន្តោប្រវេសន៍ត្រឹមត្រូវ។ យោងតាមសំណើនេះមិនមានការរឹតត្បិតលើប្រភេទការងារដែលនិស្សិតត្រូវស្វែងរកនោះទេ ហើយក៏មិនមានកំណត់ចំនួនដែរ។

នៅពេលដែលអ្នកស្រី Theresa May ធ្លាប់ណែនាំនូវអ្វីដែលលោកស្រីហៅថា បរិយាកាសអរិភាពជុំវិញច្បាប់នៃការធ្វើចំណាកស្រុក ដោយមានមហិច្ឆតាកាត់បន្ថយចំណាកស្រុករាប់ម៉ឺននាក់ លោក Boris Johnson បានសន្យាថា នឹងកាត់បន្ថយគោលដៅនោះចេញ ហើយលើកទឹកចិត្តឱ្យមានពន្លឺ និងល្អបំផុតក្នុងការមករស់នៅ និងធ្វើការនៅចក្រភពអង់គ្លេសទាំងមូលនេះ៕

អត្ថបទ៖ លីដា

Share This Post: