អន្តរជាតិ

ថៃនឹងដំឡើងអត្រាពន្ធលើស្រាបៀរ សូម្បីតែស្រាបៀរដែលគ្មានជាតិអាល់កុល

BY
autoadmin
September 12, 2019

ក្រសួងហិរញ្ញវត្ថុគ្រោងនឹងដំឡើងអត្រាពន្ធលើស្រាបៀរដែលគ្មានជាតិអាល់កុល ដោយនិយាយថាវានឹងអាចបង្អាក់ប្រជាជនមិនឱ្យចាប់ផ្តើមផឹកស្រាបៀរ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Uttama Savanayana បាននិយាយកាលពីថ្ងៃពុធថា ក្រសួងនឹងបញ្ចប់ការសិក្សាលើការដំឡើងពន្ធលើស្រាបៀរគ្មានអាល់កុល ពីអត្រា ១៤ភាគរយ ដែលជាកម្រិតដូចគ្នានឹងភេសជ្ជៈឱ្យឡើងខ្ពស់ជាងនេះ។ ក្រសួងធ្វើដូច្នេះគឺដោយសារមានការបារម្ភថា អ្នកទើបរៀនផឹកស្រាបៀរគ្មានជាតិអាល់កុល និងក្លាយខ្លួនជាអ្នកញៀនផឹកស្រាបៀរអាល់កុលខ្លាំង។

ប៉ុន្តែយ៉ាងណាក៏ដោយការបន្ថែមពន្ធលើស្រាបៀរគ្មានជាតិអាល់កុល (zero-alcohol beer) គឺមិនខ្ពស់ដល់ស្រាបៀរអាល់កុលខ្លាំងៗនោះទេ។ ក្រសួងក៏នឹងរៀបចំបែងចែកក្រុម សម្រាប់អត្រាពន្ធផងដែរ។ លោក Uttama Savanayana បាននិយាយថា ក្រសួងក៏កំពុងពិចារណាផងដែរថា តើត្រូវពន្យារពេលដំឡើងពន្ធថ្មីលើបារី ឬយ៉ាងណា នៅពេលដែលក្រុមហ៊ុនថ្នាំជក់របស់រដ្ឋ Thailand Tobacco Monopoly បានត្អូញត្អែរអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ខ្លួនពីការដំឡើងពន្ធចុងក្រោយនេះ៕

អត្ថបទ៖ លីដា

Share This Post: