ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទះរាប់សែនខ្នងនៅខេត្តឈីបបារបស់ជប៉ុន នៅតែមិនទាន់មានអគ្គិសនី និងទឹកគ្រប់គ្រាន់ បន្ទាប់ពីព្យុះ Faxai បានវាយប្រហារយ៉ាងចាស់ដៃ

    BY autoadmin September 13, 2019
    ផ្ទះរាប់សែនខ្នងនៅខេត្តឈីបបារបស់ជប៉ុន នៅតែមិនទាន់មានអគ្គិសនី និងទឹកគ្រប់គ្រាន់ បន្ទាប់ពីព្យុះ Faxai បានវាយប្រហារយ៉ាងចាស់ដៃ

    ផ្ទះសែនខ្នងនៅក្នុងខេត្តឈីបបា (Chiba) មានការដាច់អគ្គិសនី និងទឹកនៅឡើយ បន្ទាប់ពីព្យុះ Faxai បានហែកហួរតំបន់តូក្យូយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ។ ព្យុះនេះបានបន្សល់ឱ្យផ្ទះចំនួន ៦៤០,០០០ខ្នង នៅក្នុងអាណាខេត្ត គ្មានថាមពលអគ្គិសនីប្រើប្រាស់ និងបណ្ដាលឱ្យមនុស្សពីរនាក់បានស្លាប់។ ក្រុមការងារក៏កំពុងស្តារឡើងវិញនូវបញ្ហា និងកំពុងធ្វើឱ្យល្អជាបណ្តើរៗហើយ។ ប៉ុន្តែក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី Tokyo Electric Power Company នៅតំបន់នោះបានឱ្យដឹងថា នឹងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្តារការផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះដែលរងផលប៉ះពាល់ទាំងអស់។

    អាជ្ញាធរក្នុងតំបន់និយាយថា សាលារដ្ឋជាង ២០០ ក៏បានផ្អាកថ្នាក់រៀនរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេរំពឹងថា សាលារៀនជាច្រើននឹងត្រូវបិទផងដែរនៅថ្ងៃសុក្រ ដោយសារកង្វះអគ្គិសនី និងទឹកនេះ។ ខ្យល់កន្ត្រាក់របស់ Faxai បានបំផ្លាញផ្ទះជាច្រើន ដែលធ្វើឱ្យក្រុមសង្គ្រោះមានការខ្វះខាតគ្រឿងសម្ភារ, ការផ្គត់ផ្គង់ និងគ្មានបណ្ដាញទូរស័ព្ទចល័តទាក់ទង៕

    អត្ថបទ៖ លីដា

    Share This Post: