ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ និយាយថា គាត់ចង់ជួបចរចាមិត្តរបស់គាត់ លោក គីម ជុងអ៊ុន សារជាថ្មីម្ដងទៀត

    BY autoadmin September 13, 2019
    លោក ដូណាល់ ត្រាំ និយាយថា គាត់ចង់ជួបចរចាមិត្តរបស់គាត់ លោក គីម ជុងអ៊ុន សារជាថ្មីម្ដងទៀត

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកមានឆន្ទៈខ្ពស់ ក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលណាមួយក្នុងឆ្នាំនេះ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានជាក់លាក់ស្តីពីទីកន្លែង ឬពេលណាកិច្ចប្រជុំកំពូលមួយផ្សេងទៀត នឹងត្រូវធ្វើឡើងនោះទេ។ ការកត់សម្គាល់នេះកើតឡើងនៅពេលដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនិយាយថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។

    កាលពីដើមសប្តាហ៍នេះលោក ត្រាំ ក៏ទើបតែបានបណ្តេញទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន ដែលបានចាត់វិធានការគួរឱ្យញញើតទៅលើកូរ៉េខាងជើងជាជាងការផ្តោតលើការសន្ទនា។ លោក ត្រាំ បានហៅ បូលតុន ថាជាគ្រោះមហន្តរាយមួយ ចំពោះគោលនយោបាយរបស់កូរ៉េខាងជើង។ កាសែតរបស់ក្រុមគាំទ្រកូរ៉េខាងជើងនៅប្រទេសជប៉ុនឈ្មោះ Choson Sinbo និយាយថា កិច្ចចរចាថ្នាក់ការងារនឹងក្លាយជាគន្លឹះក្នុងការធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀងឱ្យទាន់ពេលវេលា សម្រាប់កិច្ចប្រជុំកំពូលបន្ទាប់រវាងមេដឹកនាំទាំង២៕

    អត្ថបទ៖ លីដា

    Share This Post: