អន្តរជាតិ
វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដំបូងបង្អស់របស់ពិភពលោក មានចេញឱ្យប្រើប្រាស់ហើយ
BY autoadmin
September 13, 2019
វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដំបូងគេរបស់ពិភពលោក កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់នៅផ្នែកមួយចំនួននៃប្រទេសកេនយ៉ាចាប់ពីថ្ងៃសុក្រ។ វានឹងត្រូវបានបន្ថែមទៅក្នុងកាលវិភាគចាក់វ៉ាក់សាំងធម្មតា ហើយកុមារជាង ៣០០,០០០នាក់ ត្រូវបានរំពឹងថា នឹងទទួលវ៉ាក់សាំងនេះក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ជំងឺគ្រុនចាញ់សម្លាប់មនុស្សជាង ៤០០,០០០នាក់ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ដែលភាគច្រើនជាកុមារ។ រាយការណ៍ដោយ Tulip Mazumdar អ្នកឆ្លើយឆ្លងព័ត៌មានសុខភាពសកលលោក ៕


អត្ថបទ៖ លីដា