ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានគោលដៅទេសចរណ៍កើនឡើងបំផុតក្នុងពិភពលោក

    BY autoadmin September 13, 2019
    វៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានគោលដៅទេសចរណ៍កើនឡើងបំផុតក្នុងពិភពលោក

    យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UNWTO) ឱ្យដឹងថា ប្រទេសវៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ក្នុងចំណោមគោលដៅទេសចរណ៍ ដែលមានការកើនឡើងលឿនបំផុតនៅលើពិភពលោក។ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះកំពុងដើរក្នុងទិសដៅត្រូវ ហើយចំនួនអ្នកទេសចរកាលពី ឆ្នាំ២០១៨ បានកើនឡើងក្នុងអត្រាមួយ ដែលជាអត្រាលឿនបំផុតនៅលើពិភពលោក។

    «នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទិសដៅភាគច្រើនបានបង្ហាញពីកំណើនយ៉ាងខ្លាំងជាពិសេសប្រទេសវៀតណាម។ ទេសចរណ៍ពីប្រទេសចិន និងឥណ្ឌាបានជំរុញឱ្យមានកំណើននៅក្នុងទិសដៅជាច្រើននៅក្នុងតំបន់»។

    ចំនួនអ្នកទេសចរបរទេសរបស់វៀតណាមបានកើនឡើង ១៩.៩ភាគរយ ឬ ១៥លាននាក់ កាលពីឆ្នាំមុន ដែលឈរនៅលំដាប់ទី១០ ក្នុងបញ្ជីនៃការកើនឡើងលឿនបំផុត ហើយប្រទេសអេក្វាឌ័រគឺជាប់លើកំពូលតារាងជាមួយនឹងអត្រា ៥១ភាគរយ។ អ៊ីរ៉ង់ឈរនៅលេខ២ មាន ៤៩.៩ភាគរយនិងអេហ្ស៊ីបជាប់លេខ៣ មាន ៣៦.៨ ភាគរយ។ ប្រទេសដទៃដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ គឺអ៊ូហ្គង់ដា (៣១.៩ ភាគរយ) កូម័រ (២៨.២ ភាគរយ) នេប៉ាល់ (២៤.៨ ភាគរយ) ស្លូវេនី (២៣.៤ ភាគរយ) តួកគី (២១.៧ ភាគរយ) និងប៉ាឡេស្ទីន (២០.៥ ភាគរយ)៕

    អត្ថបទ៖ លីដា

    Share This Post: